website_news:2017070905

ប្រសាសន៍សំខាន់ៗ របស់នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ធ្វើសន្និសីទកាសែតរួម ស្តីពីលទ្ធផលកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីចម្រុះលើកទី៣

http://www.daem-ampil-news.html ព្រហស្បតិ៍, 07 កញ្ញា ២០១៧ 13:19 ដោយ: ដើមអម្ពិល ID:039

ភ្នំពេញ៖ លទ្ធផលថ្ងៃនេះគឺជា ផែនទីចង្អុលផ្លូវដ៏សំខាន់ រវាងកម្ពុជា-ថៃ ។ យើងបានលើកយក ចំណុចសំខាន់ៗមកនិយាយ ។

-នឹងមានការពង្រីក ទំហំពាណិជ្ជកម្មឲ្យកាន់ តែធំឡើងរវាងប្រទេសទាំងពីរ ។ ជារឿងសំខានដែល ប្រទេសទាំងពីរពង្រីក ផ្លូវទឹក អាកាស និងគោក ។ ធ្វើយ៉ាងណាឲ្យមានទំហំធំ ។ ក្នុងពេលទីផ្សារកសិកម្មកម្ពុជា ជួបបញ្ហា ថៃ ក៏បានជួយទិញទិន្នផលពីកម្ពុជា ។

-នៅក្នុងវិស័យការតភ្ជាប់ និងព្រំដែន យើងឯកភាពបើកច្រកបន្ថែមទៀត ដើម្បីសម្រួលដល់ពលរដ្ឋ និងទំហំពាណិជ្ជកម្ម របស់ប្រទេសទាំងពីរ ។ បញ្ហាគ្រឿងញៀន ជួញដូរ មនុស្ស ក៏បានលើកយកមកពិភាក្សា។ យើងចង់ឲ្យពលករទៅ ធ្វើការដោយស្របច្បាប់ ដោយមិនមានការកេងប្រវ័ញ្ច ។ ទាក់ទងគ្រឿងញៀនវិញ ថៃក៏បានជួយទៅលើការ បន្សាបនៅព្រះសីហនុ ។ យើងឲ្យមានតំបន់ស នៅព្រំដែន ដោយគ្មានគ្រឿងញៀន ។ ផ្តួចផ្តើមគ្នាឲ្យពលរដ្ឋឆ្លងដែន ។ រឿងនេះ មានសារៈសំខាន់នៅតាមព្រំដែន នោពេលពួកគេជួបបញ្ហា ។ សេចក្តីថ្លែងការណ៍រួមនេះ នឹងជួយជាមូលដ្ឋានក្នុងការ ដោះស្រាយបញ្ហានានា ។

ចំណែកនាយក រដ្ឋមន្រ្តីថៃវិញថ្លែងថា សប្បាយចិត្តមកទស្សនកិច្ច នៅកម្ពុជាម្តងទៀត ដោយមានការកិច្ច ប្រជុំជាលើកទី៣ ។ កិច្ចប្រជុំមានការផ្លាស់ប្តូរ យោបល់គ្នាច្រើន ។ កសិផលនៅតាមព្រំដែនខ្ញុំ នឹងជួយពិនិត្យមើល និងជួយសម្រួល និងមានការជួយគ្នាទៅវិញទៅមក ។

-ចំពោះការបើកច្រកព្រំដែននោះ នឹងបើកឲ្យបានរួចរាល់ជាបន្ទាន់ តាមស្នើសុំរបស់សម្តេចតេជោ ។ ចំពោះវិស័យគ្រឿងញៀន និងពលករខ្មែរធ្វើការនៅលើទូកនោះ នឹងមានការបែងចែក ឲ្យបានស្របច្បាប់ ។

-ចំពោះគ្រឿងញៀននឹង បង្កើតមណ្ឌលសំចតឲ្យបានលឿន ដើម្បីជួយអ្នកញៀនគ្រឿងញៀន ។ ការតភ្ជាប់ផ្លូវគោក និងសមុទ្រ នឹងតភ្ជាប់ឲ្យលឿនផងដែរ ។ ជាពិសេសការភ្ជាប់ផ្លូវដែក មានសារៈសំខាន់ ចំពោះប្រទេសជាប់គ្នា ។

-សម្រាប់ទិសដៅ ក្នុងការពង្រីកពាណិជ្ជកម្ម គឺឲ្យសម្រេចបាន ១ម៉ឺន៥ពាន់លានដុល្លារ នៅពេលខាងមុខ នឹងបន្តធ្វើជាមួយគ្នាទៀត ។ ចំពោះការវិនិយោគទុននោះ នឹងជួយមើលថែទាំនៃ ប្រទេសទាំងពីរផងដែរ ។

-ការចុះហត្ថលេខាមិញនេះ គឺចុះទៅលើចំណុចសំខាន់ៗជាច្រើន ។ ហើយនឹងរួមសហការគ្នា ក្នុងការអភិវឌ្ឍន៍នៅតាមព្រំដែន ។ យើងបានប្តេជ្ញាថា នឹងដឹកនាំប្រទេសយើង ឲ្យគ្រប់ជ្រុងជ្រោយ ទៅរកថៃបូក១ ។ អរគុណសម្តេចដែលបាន រួមសហការគ្នាបានល្អ ។ ដោយមិនទុក អ្នកណាចោលឡើយ ។

website_news/2017070905.txt · Last modified: 2017/09/07 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki