website_news:2017070906

នាយករដ្ឋមន្រ្តីកម្ពុជាចង់ឲ្យពលករខ្មែរ ទៅធ្វើការនៅថៃ ដោយមិនមានការកេងប្រវ័ញ្ច

https://www.dap-news.com/kh/html ព្រហស្បតិ៍, 07 កញ្ញា ២០១៧ 13:57 ដោយ: ដើមអម្ពិល ID:013

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានស្នើទៅលោក ប្រាយុទ្ធ ចាន់អូឆា ឲ្យជួយការពារពលករខ្មែរ ដែលទៅធ្វើការនៅថៃ ហើយសម្តេចមិនចង់ឲ្យពលករខ្មែរ មានការកេងប្រវ័ញ្ចពីថៅកែថៃនោះទេ ។ ចំពោះសំណើនេះ នាយករដ្ឋមន្រ្តីថៃបានយល់ព្រម ហើយនឹងការពារពួកគេ។

ក្នុងឱកាសនៃសន្និសីទរួមគ្នាក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មការចម្រុះ នៃប្រទេសទាំងពីរ សម្តេចថ្លែងថា យើងចង់ឲ្យពលករ ទៅធ្វើការដោយស្របច្បាប់ ដោយមិនមានការកេងប្រវ័ញ្ច ពីសំណាក់ថៅកែថៃ។

សម្រាប់ នាយករដ្ឋមន្រ្តីថៃ បានថ្លែងតបទៅវិញថា ចំពោះពលករខ្មែរធ្វើការនៅថៃ ជាពិសេស ធ្វើកម្មករលើលើទូកនេសាទនោះ នឹងមានការបែងចែក ឲ្យបានស្របច្បាប់ ហើយនឹងការពារពួកគេផងដែរ។

website_news/2017070906.txt · Last modified: 2017/09/07 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki