website_news:2017071102

រយៈពេល២ថ្ងៃភាគីថៃបានបន្តបញ្ជូនសាកសពពលករខ្មែរចំនួន៤នាក់ទៀតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

http://cambodiapolice.com/blog/archives ម៉ោង 12:09 am ថ្ងៃទី០7 វិច្ឆិកា 2017

បន្ទាយមានជ័យ ៖ ភាគីថៃបានបន្តបញ្ជូនសាកសពពលករខ្មែរចំនួន២នាក់ទៀតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជូនដល់សាច់ញាតិយកទៅធ្វើបុណ្យកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខេត្តបន្ទាយមានជ័យ។សាកសពដែលត្រូវភាគីថៃបញ្ជូនមានទី១.ឈ្មោះ លឹម សុខហ៊ុយ ភេទស្រី អាយុ៤៩ឆ្នាំ ជាកម្មករសំណង់មានស្រុកកំណើតស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទី២.ឈ្មោះ សាលី ប៉ាស៊ើត ភេទប្រុសអាយុ៤៧ឆ្នាំ ជាងសំណង់ មានស្រុកកំណើតនៅភូមិ/ឃុំបត់ត្រង់ស្រុកមង្គលបូរី។

មន្ត្រីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានប្រាប់ថា៖សាកសពពលករខ្មែរចំនួន២នាក់ ដែលត្រូវភាគីថៃបញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានទី១.ឈ្មោះ លឹម សុខហ៊ុយ ភេទស្រី អាយុ៤៩ឆ្នាំ ជាកម្មករសំណង់នៅទីក្រុងបាងកក ដែលស្លាប់ដោយជំងឺក្រោយពេលដែលបញ្ជូនដល់មន្ទីពេទ្យក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ទី២.ឈ្មោះ សាលី ប៉ាស៊ើត ភេទប្រុស អាយុ៤៧ឆ្នាំជាងសំណង់ខេត្តឈុនបូរី បានដេកស្លាប់ក្នុងបន្ទប់ដោយជំងឺគាំងបេះដូងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ មន្ត្រីអគ្គកុងស៊ុលបានបញ្ជាក់ថា៖រយៈពេល២ថ្ងៃនេះភាគីថៃបានបញ្ជូនសាកសពពលករខ្មែរចំនួន៤នាក់មានសាកសពបុរស់២នាក់ និងស្រ្តី២នាក់ដែលស្លាប់ដោយជំងឺ៣នាក់និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ម្នាក់ដែលត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ចន្ត្រា

website_news/2017071102.txt · Last modified: 2017/11/07 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki