website_news:2017071201

មេបញ្ជាការវរៈការពារព្រំដែនលេខ ៤០៥ ល្បីខាងកាងពលករឆ្លងដែនកាប់ឈើក្រញូង យកម្នាក់២២ម៉ឺនរៀល

http://ann.com.kh/site/news/ ថ្ងៃព្រហស្បតិ៍, 7 ខែធ្នូ 2017 10:49 ព្រឹក

ខេត្តព្រះវិហារ៖ លោកវរសេនីឯក រាម ខេត មេបញ្ជាការវរការពារព្រំដែន៤០៥ នៅតំបន់សមរភូមិមុខទិសទី០១ ស្រុកជាំក្សាន្ដ កំពុងតែល្បីឈ្មោះបោះសំឡេងក្នុងមុខជំនួញចរាចរឈើក្រញូង និងកាងពលករឆ្លងដែនចូលទៅក្នុងទឹកដីថៃ តាមច្រករបៀងចំនួន៣ គឺច្រករបៀងដំណក់ទឹក ច្រកកណ្ដាល និងច្រករបៀងឈើទាលគង ក្នុងឃុំជាំក្សាន្ដ។ ជាក់ស្ដែង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ មានសេចក្ដីរាយការមកថា មានពលករប្រមាណជាង៦០នាក់ បាននាំគ្នាឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ តាមច្រកទាំងបីខាងលើ ដោយមេការបានឆ្លើយថា ក្នុងម្នាក់បានបង់ប្រាក់អោយទៅលោកមេបញ្ជាការវរៈការពារព្រំដែន405ចំនួន 220.000រៀល។ ក្នុងនោះមានមេការចំនួនពីនាក់ប្ដីប្រពន្ធជាអ្នកនាំផ្លូវយកក្នុងមួយគីឡូ មួយពាន់រៀលផ្សេងទៀត។ មេខ្យល់ទាំង២នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះ ម៉ឺន ភេទប្រុស និងប្រពន្ធឈ្មោះ អូន ឌីណា។ ពីរនាក់នេះត្រូវបានគេដឹងថា ជាសេនារីយោប្រម៉ូលពលករឆ្លងដែនជំនួសមុខអោយលោកមេបញ្ជាការ រាម ខេត។

ពាក់ព័ន្ឋករណីនេះអភិបាលស្រុកជាំក្សាន្ដ លោក ជាគឹម សេង បានអោយដឹងថា លោកទទួលស្គាល់ចំពោះពលករឆ្លងដែនយ៉ាងគគ្រឹកគគ្រេងបែបអនាធិបតេយ្យពិតប្រាកដមែន ប៉ុន្តែលោកមិនអាចមានសមត្ថភាពទប់ស្កាត់បានទេពីព្រោះតំបន់ព្រំដែននោះគ្រប់គ្រងដោយកងកំលាំងយោធា។ លោកបានបន្ដថា សូម្បីតែរូបលោកចង់ចូលទៅមើលសកម្មភាពនោះក៍មិនបានផង ព្រោះត្រូវរារាំងដោយកងកំលាំងយោធាវរះការពារព្រំដែន405របស់លោក រាម ខេរត។ លោកថា លោកក៏ធ្លាប់ប្រាប់ទៅកាន់យោធាឈរជើងនៅតំបន់ខាងលើថា លោកជាចៅហ្វាយស្រុក តែមន្ដ្រីយោធារបស់លោករាមខេត ឆ្លើយតបមកលោកវិញថា ទោះជាចៅហ្វាយស្រុក ឬអ្នកណាក៏ដោយ បើគ្មានបទបញ្ជាពីលោករាមខេតទេ គឺមិនអោយចូលទៅក្នុងតំបន់បទល្មើសដាច់ខាត។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោក រាម ខេត បានទេ ព្រោះទូរសព្ទ័ចុចទៅជាប់រវល់៕ អត្ថបទដោយ៖ សួន ក្រែង

website_news/2017071201.txt · Last modified: 2017/12/07 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki