website_news:2017071204

កូរ៉េចាត់ទុកពលករខ្មែរ មានស្តង់ដារខ្ពស់

https://www.dap-news.com/kh/ ថ្ងៃពុធ, 06 ធ្នូ ២០១៧ 15:50 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងថា ប្រទេសកូរ៉េបានចាត់ទុកពលករខ្មែរ មានស្តងដារស្ពស់ និងចេះគោរពវិន័យត្រឹមត្រូវ។

សម្តេចតេជោ បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ថា នៅកូរ៉េមានព័ត៌មានល្អ គឺកូរ៉េចាត់ទុកថា កម្មករ កម្មការិនីកម្ពុជា មានស្តង់ដារ ការគោរពវិន័យ និងមានវិជ្ជាជីវៈ ខ្ពស់ណាស់ ។ សម្ដេចបន្តថា ឆ្នាំក្រោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ត្រូវពិភាក្សាជាមួយ ភាគីកូរ៉េ ដើម្បីបង្កើនកូតា សម្រាប់នាំ ពលករខ្មែរទៅធ្វើការនៅកូរ៉េ ។ សម្ដេចថា នៅថៃក៏ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការជាមួយភាគីថៃ ដើម្បីឲ្យកម្មករស្របច្បាប់ ទទួលបាន អត្ថប្រយោជន៍ផ្សេងៗបន្ថែម និងកម្មករមិនស្របច្បាប់ ឲ្យទទួលបានភាពស្របច្បាប់ ធ្វើការនៅ ថៃផងដែរ ៕

website_news/2017071204.txt · Last modified: 2017/12/07 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki