website_news:2017071205

ពលករខ្មែរចំនួន16នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរឡានបុកគ្នាកាលពីយប់មិញ

http://www.pheaktraprak.com December 7, 2017

កាលពីវេលាម៉ោង08:40នាទីយប់ថ្ងៃពុធទី06 ខែធ្នូ ឆ្នាំ2017 មានករណីរថយន្តដឹកពលករខ្មែរវិលត្រឡប់មកពីធ្វើការជួបគ្រោះថ្នាក់ចរាចរបុកជាមួយរថយន្តដឹកកុងតឺន័រ នៅក្នុងខេត្តឈុនបុរី បណ្ដាលឲ្យពលករខ្មែរចំនួន16នាក់និងថៃ2 នាក់បានរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង08:40នាទីយប់ ស្ថិតនៅត្រង់ចំណុចក្បែរផ្លូវរថភ្លើង ជាប់និងផ្លូវជាតិ(បានកោ) ក្នុងស្រុកផាន់ថង ខេត្តឈុនបុរី ប្រទេសថៃ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកអ៊ុស៊ុយស៊ុយ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1756 ឈុនបុរី ជ្រុលចង្កូតបុកបុកគូទរថយន្តដឹកកុងតឺន័រយ៉ាងពេញ នៅលើផ្លូវជាតិ ផាន់ថង-ឈុនបុរី បណ្តាលឲ្យកម្មករខ្មែរដែលជិះនៅលើរថយន្តអ៊ុស៊ុយស៊ុយចំនួន16នាក់រងរបួសធ្ងន់។ បញ្ជីឈ្មោះពលករខ្មែររងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ។

១.ឈ្មោះ នី (ប្រុស) អាយុ30ឆ្នាំ សញ្ជាតិខ្មែរ ២.ឈ្មោះ សៀរ មឿន (ប្រុស) អាយុ40ឆ្នាំ សញ្ជាតិខ្មែរ

៣.ឈ្មោះ ហេង (ប្រុស) អាយុ 32ឆ្នាំ សញ្ជាតិខ្មែរ ៤.ឈ្មោះ រ៉ន ឆាង (ប្រុស) អាយុ43ឆ្នាំ សញ្ជាតិខ្មែរ

៥.ឈ្មោះ មួនលឿន (ស្រី) អាយុ 33ឆ្នាំ សញ្ជាតិខ្មែរ ៦.ឈ្មោះ ដន (ស្រី) អាយុ 30ឆ្នាំ សញ្ជាតិខ្មែរ

៧.ឈ្មោះ ភាព (ស្រី) អាយុ 27ឆ្នាំ សញ្ជាតិខ្មែរ ៨.ឈ្មោះ សន ធុង (ប្រុស) អាយុ22ឆ្នាំ សញ្ជាតិខ្មែរ

៩.ឈ្មោះ តើយ (ប្រុស) អាយុ36ឆ្នាំ សញ្ជាតិខ្មែរ ១០.ឈ្មោះ ហូយ (ប្រុស) អាយុ18ឆ្នាំ សញ្ជាតិខ្មែរ

១១.ឈ្មោះ ថម ជីន (ប្រុស) អាយុ42ឆ្នាំ សញ្ជាតិខ្មែរ ១២.ឈ្មោះ សាន់ (ប្រុស) អាយុ43ឆ្នាំ សញ្ជាតិខ្មែរ

១៣.ឈ្មោះ មុន (ស្រី) អាយុ 37ឆ្នាំ សញ្ជាតិខ្មែរ ១៤.ឈ្មោះ svay Nhoem (ស្រី) អាយុ37ឆ្នាំ សញ្ជាតិខ្មែរ

១៥.ឈ្មោះ Sophy soeurn (ប្រុស) អាយុ37ឆ្នាំ (ខ្មែរ) ១៦.ឈ្មោះ Noey sien (ស្រី) អាយុ24ឆ្នាំ សញ្ជាតិខ្មែរ

១៧.ឈ្មោះ ភិស្នុក សុថានី (ប្រុស) អាយុ38ឆ្នាំ (ថៃ) ១៨.ឈ្មោះ ថងថង អែងវ៉ៃស៑ម (ប្រុស) អាយុ32ឆ្នាំ (ថៃ)

បច្ចុប្បន្នពលករខ្មែររងគ្រោះទាំងអស់ ត្រូវបានភ្នាក់ងារសង្គ្រោះស្រុកផាន់ថង ខេត្តឈុនបុរីបានបញ្ជូនជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យផាន់ថងខេត្តឈុនបុរី។

website_news/2017071205.txt · Last modified: 2017/12/07 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki