website_news:20170806003

កុមារីម្នាក់ ត្រូវបានម្តាយចិញ្ចឹម ធ្វើទារុណកម្មជាំពេញខ្លួន

http://www.c-e-n-news.html (ថ្ងៃទី 8 មិថុនា 2017, ម៉ោង 10:47:AM) | ដោយ: សំណាង

កណ្តាល: កុមារីអាយុ១១ឆ្នាំម្នាក់ ត្រូវម្តាយចិញ្ចឹមចិត្តតិរច្ឆាន បានវាយធ្វើទារុណកម្ម ជាំពេញរាងកាយ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កុមារីរងគ្រោះ ឈ្មោះ ផល សុធារិទ្ធ អាយុ១១ឆ្នាំ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ។ ជនសង្ស័យ ឈ្មោះ ឌុច សុផល អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិ.ឃុំ កើតហេតុ ត្រូវជាម្ដាយចិញ្ចឹម។

សមត្ថកិច្ច បានឲ្យដឹងថា៖ កន្លងមក ជនសង្ស័យដែលត្រូវជាម្ដាយចិញ្ចឹមនេះ តែងតែវាយធ្វើបាប និងបង្អត់បាយបង្អត់ទឹក ទៅលើកូនជារៀងរហូត បានអ្នកជិតខាង ហៅឲ្យញ៉ាំបាយ និងឲ្យដេក។ ជាក់ស្ដែង លុះមកដល់នៅថ្ងៃ កើតហេតុ ជនសង្ស័យ បានយកខ្សែគោ មកចងដៃទាំងពីរ របស់ជនរងគ្រោះភ្ជាប់នឹងកាំជណ្ដើរហើយ វាយធ្វើបាបបង្អត់បាយ បង្អត់ទឹកទៀត។ ពេលនោះ អ្នកជិតខាង ឃើញហើយ ទ្រាំមិនបាន ព្រោះបានធ្វើបាប ជាច្រើនលើកមកហើយ រួមជាមួយលោក មេភូមិ នាំគ្នាមកប្ដឹងនគរបាលប៉ុស្ដិ៍ ឲ្យជួយ។ ភ្លាមៗនោះ កំលាំងប៉ុស្ដិ៍គគីរធំ បានទៅកន្លែងកើតហេតុ ហើយរំដោះយកក្មេងរងគ្រោះមកមើលថែទាំ។

ចំពោះករណីខាងលើនេះលោកវរសេនីយ៍ឯកប៉ា សំអិត អធិការស្រុកបានឲ្យដឹងថា៖លោកបានរាយការណ៍ជូនខាងការិយាល័យការពារអនិតិជនស្នងការខេត្តកណ្តាលនិងជំនាញព្រហ្មទណ្ឌស្រុកចុះនាំខ្លួនជនសង្ស័យមកសួរនាំបន្តនិតិវិធីច្បាប់៕N/S

website_news/20170806003.txt · Last modified: 2017/08/24 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki