website_news:20170806005

រួចខ្លួនហើយ តែត្រូវបង់ថ្លៃដេកគុក ៣៩.០០០ បាត

http://www.kaoh-santiphap-news.html ៖ ប៊ុន ធឿន ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង១៨:៥៨

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរត្រូវតម្រួតថៃឃាត់១៣នាក់ នឹងត្រូវដោះលែងល្ងាចនេះហើយ តែត្រូវបង់ថ្លៃដេកគុកចំនួន៣៩.០០០បាត ដែលអភិបាលស្រុកតាប្រាយ៉ា ជួយចេញពាក់កណ្តាល។

លោក ផ្លែក វ៉ារី អភិបាលស្រុកថ្មពួកបានប្រាប់ថា កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅគឺតម្រួតថៃបានឃាត់ខ្លួនចំនួន១៦នាក់ ក្នុងនោះមានជនជាតិថៃជាថៅកែម្នាក់ និងក្មេងស្រីខ្មែរមិនទាន់គ្រប់អាយុ២នាក់ ត្រូវបានដោះលែងក្រោយពេលឃាត់ខ្លួន។ រីឯប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ទៀតត្រូវបានបញ្ជូនទៅតុលាការខេត្តស្រះកែវដែលចោទប្រកាន់ស្នាក់នៅអន្តោរប្រវេសន៍ខុសច្បាប់។ លោកបានបញ្ជាក់ថា ក្រោយពេលដែលតម្រូតថៃឃាត់ប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ ហើយបងប្អូនប្រជាពលរដ្ឋត្រូវជាសាច់ញាតិនាំគ្នាយករថយន្ត និងលូបិទផ្លូវឃាត់រថយន្តថៃចំនួន២៦គ្រឿងតាមផ្លូវដើម្បីជាថ្នូរការដោះដូរប្រជាពលរដ្ឋត្រូវឃាត់ខ្លួន។ ក្រោយពេលឃាត់ខ្លួនប្រជាពលរដ្ឋ១៣នាក់មុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ដែលបណ្តាលឲ្យអាក់ខានការបោះឆ្នោត។

លោក ផ្លែក វ៉ារី បានបញ្ជាក់ថា ក្រោយពេលថៃឃាត់ប្រជាពលរដ្ឋខ្មែរ១៣នាក់គឺចៅហ្វាយខេត្តបន្ទាយមានជ័យលោក សួន បវរ បានឲ្យលោក និងអាជ្ញាធរមូលដា្ឋនសហការអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវទំនាក់ទំនងជួបភាគីថៃដើម្បីដោះស្រាយ។ រហូតដល់ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ បានជួបអភិបាលស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃ។ ការជួបប្រជុំដោះស្រាយភាគីថៃប្រាប់ថា ប្រជាពលរដ្ឋខ្មែរដែលត្រូវឃាត់ខ្លួនគឺក្រុមតម្រួតថៃចុះបង្ក្រាបកន្លែងសិប្បកម្មគ្រឿងអេឡិចត្រូនិកគ្មានច្បាប់របស់ក្រុមហ៊ុន ហើយឃាត់ប្រជាពលរដ្ឋខ្មែរ១៣នាក់ធ្វើការក្នុងក្រុមហ៊ុន។ លោកបានបញ្ជាក់ថា តាមច្បាប់ប្រទេសថៃឃាត់អនុវត្តន៍តាមច្បាប់៤៨ថ្ងៃ ដោយឡើងតុលាការ៤ដង ហើយរយៈពេល១២ថ្ងៃម្តង ហើយត្រូវបង់លុយម្នាក់១ថ្ងៃ៥០០បាត សម្រាប់ជាប់ពន្ធនាគារថៃ។ ដោយបានការទំនាក់ទំនងល្អការជួយពីអភិបាលស្រុកតាប្រាយ៉ាថៃគឺតុលាការថៃដោះលែងនៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយកំណត់ឲ្យបង់លុយ៣៩.០០០បាតសម្រាប់ការជាប់ពន្ធនាគារថៃម្នាក់១ថ្ងៃ៥០០បាត។

លោក ផ្លែក វ៉ារី បានបញ្ជាក់ថា លុយចំនួន៣៩.០០០បាតដែលត្រូវបង់ថ្លៃប្រជាពលរដ្ឋ១៣នាក់ជាប់ពន្ធនាគារថៃគឺអភិបាលស្រុកតាប្រាយ៉ាប្រទេសថៃជួយចេញពាក់កណ្តាល និងនៅពាក់កណ្តាលទៀតលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យជាអ្នកចេញ ពេលនេះលុយត្រូវបានអាជ្ញាធរឃុំគោករមៀតបានកាន់យកទៅបង់លុយហើយទទួលយកប្រជាពលរដ្ឋជាប់ឃុំចំនួន១៣នាក់នៅខេត្តស្រះកែវប្រទេសថៃ។ ប្រជាពលរដ្ឋត្រូវជាសាច់ញាតិបានប្រាប់ថា បើសិនជាប្រជាពលរដ្ឋ១៣នាក់ថៃដោះលែងបញ្ជូនដល់ទឹកដីកម្ពុជាទេនោះ គឺប្រជាពលរដ្ឋដែលឃាត់រថយន្តថៃ២៦គ្រឿងជាប់លើផ្លូវ និងមួយចំនួនទៀតទុកចោលតាមទីលានហាលដំឡូងគឺមិនដោះលែងឲ្យទៅដូចគ្នាឃើញមកដល់ទើបដោះលែងនេះជាថ្នូរ៕

website_news/20170806005.txt · Last modified: 2017/08/24 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki