website_news:20170806006

ប្រជាពលរដ្ឋខ្មែរ១៣នាក់ត្រូវបានតម្រួតថៃដឹកតាមរថយន្ត២គ្រឿងហើយប្រជាពលរដ្ឋដោះលែងរថយន្តថៃ២៦គ្រឿងហើយ

http://police.gov.kh/blog/category/ 9:05 am 8 មិថុនា 2017 12

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ ១៣នាក់ត្រូវបានតម្រួតថៃដឹកតាមរថយន្ត ២គ្រឿងហើយប្រជាពលរដ្ឋដោះលែងរថយន្តថៃ ២៦គ្រឿងហើយនៅអំឡុងម៉ោង៧យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧តាមច្រកតំបន់ព្រំដែនបឹងត្រកួន ស្ថិតភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀតស្រុកថ្មពួក។

លោកវរសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ ៨០៧ប្រចាំតំបន់បឹងត្រកួនបានប្រាប់ថា ប្រជាពលរដ្ឋខ្មែរចំនួន ១៣នាក់ ត្រូវបានតម្រួតថៃដឹកតាមរថយន្តតម្រួតថៃ២គ្រឿងចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួន ដែលមានបងប្អូនប្រជាពលរដ្ឋសាច់ញាតិនិងអាជ្ញាធរចាំទទួល។ លោកបានបញ្ជាក់ថា ក្រោយពេលមត្រួតថៃបញ្ជូនប្រជាពលរដ្ឋខ្មែរ១៣នាក់មកដល់ព្រំដែនក្នុងទឹកដីកម្ពុជាហើយប្រជាពលរដ្ឋបានបើករថយន្តនិងលើកលូរចេញបើកផ្លូវអោយរថយន្តថៃ ២៦គ្រឿងចូលទៅប្រទេសថៃវិញតាមការសន្យាបើប្រជាពលរដ្ឋខ្មែរមកដល់គឺអោយទៅតាមការកំណត់។ លោកវរសេនីយ៍ទោ ឡុង សំណាង បានបញ្ជាក់ថា នៅព្រឹកមិញ លោក ផ្លែក វ៉ារី អភិបាលស្រុកថ្មពួករួមជាមួយអាជ្ញាធរមូលដ្ឋានបានជួបប្រជុំអភិបាលស្រុកតាប្រាយ៉ាថៃដោះស្រាយចំពោះបងប្អូនប្រជាពលរដ្ឋទាំង១៣នាក់ហើយត្រូវបានបញ្ជូនតាមការកំណត់។

តំណាងប្រជាពលរដ្ឋទាំង១៣នាក់បានផ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះចៅហ្វាយខេត្តបន្ទាយមានជ័យដែលបានជួយជាថវិការដោះស្រាយជូនប្រជាពលរដ្ឋតាមរយៈចៅហ្វាយស្រុកថ្មពួក នេះជាការយកទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវថៃចាប់ ៕

website_news/20170806006.txt · Last modified: 2017/08/24 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki