website_news:2017080802

នគរបាលឃាត់ស្ត្រីមេការជនជាតិវៀតណាម២នាក់ជានិងនារីរងគ្រោះចំនួន៦នាក់ពាក់ព័ន្ធបម្រើផ្លូវភេទ

http://www.rasmei-kampuchea-news.html August 8, 2017

ភ្នំពេញ៖កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឃាត់ខ្លួនស្ត្រីមេការជាជនជាតិវៀតណាម២នាក់និង នារីរងគ្រោះចំនួន៦នាក់ពាក់ព័ន្ធករណីបម្រើផ្លូវភេទ។ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងចំនួន២ទីតាំងនៅក្បែរគ្នាតាមបណ្ដោយផ្លូវ២៨០កែងផ្លូវ១២៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំកាមន រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ។ មន្ត្រីនគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងទី១ មានឈ្មោះ អា ប៊ិន ភេទស្រី អាយុ២៣ឆ្នាំមុខរបរមេការនៅហាងម៉ាស្សាស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវ២៨០កែងផ្លូវ១២៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ម្ចាស់ទី២ ឈ្មោះ ងៀង ធីងឿត ភេទស្រី អាយុ៤៥ មុខរបរមេការនៅហាងម៉ាស្សា ស្នាក់នៅផ្ទះលេខ៥Cតាមបណ្ដោយផ្លូវ២៨០កែងផ្លូវ១២៧ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ប្រភពពីមន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវឃើញថាទីតាំងខាងលើនេះបើកហាងម៉ាស្សាកោសជប់មានបង្កប់បម្រើសេវាផ្លូវភេទដោយឃាត់ខ្លួននារីរងគ្រោះចំនួន៦នាក់និងស្ត្រីមេការ២នាក់ ជាជនជាតិវៀតណាម បំម្រើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យអូខេមូយចំនួនធំ។

នារីរងគ្រោះបានឲ្យដឹងថាជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ី២៤ម៉ោងដោយភ្ញៀវខ្លះចូលមកម៉ាស្សានិងភ្ញៀវខ្លះចូលមករួមភេទម្ដងតម្លៃ៣ម៉ឺនទៅ៤ម៉ឺនរៀលដោយចែកជាមួយម្ចាស់ទីតាំងស្មើរគ្នា។សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរង់ចាំគោលការណ៍ជាថ្មីចំពោះទីតាំងខាងលើនេះ។

បច្ចុប្បន្នស្ត្រីមេការទាំង២នាក់ត្រូវនគរបាលនាំមកសាកសួនិងឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីចាត់ការតាមនីតិវិធី។ចំណែកនារីរងគ្រោះទាំង៦នាក់ត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ចដើម្បីធ្វើការអប់រំ៕S/ដោយ៖ហូសាន់

website_news/2017080802.txt · Last modified: 2017/09/07 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki