website_news:2017080803

ពលករខ្មែរខុសច្បាប់ជាង4000នាក់នៅក្នុងខេត្ដណាខនប៉ាធុប ចុះឈ្មោះរួចរាល់អស់ហើយ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | สิงหาคม សីហា 8, 2017

កាលពីថ្ងៃច័ន្ទ ទី07 ខែសីហា ឆ្នាំ2017 បងប្អូនពលករខ្មែរខុសច្បាប់ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងខេត្តណាខនប៉ាធុម ប្រទេសថៃ ចំនួន3874នាក់ត្រូវបាននិយោជក(ថៅកែថៃ)នាំមកចុះឈ្មោះ អោយស្របច្បាប់ត្រឹមត្រូវ តាមច្បាប់គ្រប់គ្រងបរទេសរបស់ប្រទេសថៃ ដើម្បីជៀសវាងការជិះជាន់កំឡាំងពលកម្មនិងអំពើជួញដូរមនុស្សនៅប្រទេសថៃ។

ដោយការចុះឈ្មោះពលករខុសច្បាប់នៅក្នុងប្រទេសនេះ បានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី24 ខែកក្កដា រហូតដល់ថ្ងៃទី07 ខែសីហា ឆ្នាំ2017 ជាថ្ងៃចុងក្រោយដែលក្រសួងការងារថៃបិទឈប់ទទួលពាក្យ ចំពោះបងប្អូនពលករខ្មែរដែលបានចុះឈ្មោះរួច ក្រសួងការងារថៃនិងធ្វើការកោះហៅឲ្យចូលមកបង្ហាញខ្លួនជាមួយនឹងនិយោជក(ថៅកែថៃ)ដើម្បីបញ្ជាក់ស្ថានភាពរវាងថៅកែនិងពលករ នៅក្រោយពេលបញ្ជាក់ស្ថានភាពរួច បងប្អូនពលករនិងបានធ្វើការត្រួតពិនិត្យសញ្ជាតិដោយក្រសួងការងារកម្ពុជា ជាដំណើរការផ្ដល់ប៉ាស័្ពរធ្វើការជូនបងប្អូនពលករខ្មែរទាំងអស់ ដោយចំងាយប្រាក់ត្រឹមត្រែ2350បាត ប៉ុណ្ណោះ។

បន្ទាប់ពីបងប្អូនបានទទួលប៉ាស្ព័រធ្វើការរួចរាល់ បងប្អូនត្រូវយកប៉ាស្ព័រទៅស្នើសុំវីសារការងារនៅប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ទូទាំងខេត្តក្រុង បន្ទាប់ពីបានទទួលវីសាការងារ បងប្អូនត្រូវទៅស្នើសុំWorkpermit នៅពេលបានទទួល Workpermit រួចរាល់បញ្ជាក់ថាបងប្អូននិងក្លាយទៅជាពលករស្រប់ច្បាប់ពេញសិទ្ធិនៅក្នុងប្រទេសថៃ។

ជាចុងក្រោយជូនដល់បងប្អូនពលករខ្មែរទាំងអស់អោយមានសុខភាពល្អនិងសំណាងល្អ ជោគជ័យគ្រប់ពេល មានលុយមានមាសមានប្រាក់ចញ្ចឹមគ្រួសារគ្រប់ៗគ្នា។

website_news/2017080803.txt · Last modified: 2017/09/07 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki