website_news:2017080805

ថៃអំពាវនាវពលករកម្ពុជាមិនស្របច្បាប់បង្ហាញខ្លួនរយៈពេល១ខែនៅការិយាល័យជិត១០០កន្លែង

http://www.daem-ampil-news.html អង្គារ, 08 សីហា ២០១៧ 09:57 ប្រែសម្រួល: ស សំណាង ID:069

ភ្នំពេញ៖ ក្នុងរយៈពេលជាង១០ថ្ងៃក្រសួងការងារប្រទេសថៃ បានស្រង់ទិន្នន័យចំនួនពលរដ្ឋបរទេស ដែលកំពុងធ្វើការនៅ ក្នុង ប្រទេសខ្លួន បានជិត៧សែននាក់ (៦៩៤,៦២៩នាក់) ក្នុងនោះ ដើម្បីឲ្យមានភាពស្របច្បាប់ ក្រសួងការងារថៃ បាន អំពាវនាវដល់ពលករកម្ពុជាធ្វើការ មិនស្របច្បាប់ទៅបង្ហាញខ្លួន ចាប់ពីថ្ងៃទី៨ខែសីហា ដល់ថ្ងៃទី៩ខែកញ្ញា នៅការិយាល័យ ទំាង៩៧កន្លែង។

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃ នាថ្ងៃទី៧ សីហា បានឲ្យដឹងថា ចន្លោះថ្ងៃទី២៤ កក្កដា រហូតដល់ថ្ងៃ៧ សីហា ក្រសួងការងារថៃ បានទទួល លិខិតប្រកាសពីនិយោជកថៃសរុប ១៩៥,៦២៧ និយោជក។ សេចក្តីប្រកាសបានឲ្យដឹងទៀតថា ក្នុងរយៈពេលនេះ ក្រសួងការងារថៃ បានស្រង់ទិន្នន័យពលករបទេស ដែលមិនទាន់ ស្រប ច្បាប់ សរុបចំនួន ៦៩៤,៦២៩ នាក់ ក្នុងនោះ ពលករកម្ពុជា មានចំនួន២០៣,៧៣២នាក់ ដែលទាបជាងការ ប៉ាន់ ប្រមាណពីភាគីថៃ កាលពីខែកញ្ញាឆ្នាំ២០១៦ កន្លងទៅ ដែលមានរហូតទៅដល់ជាង៣០ម៉ឺននាក់។ ក្រៅពីប្រទេសកម្ពុជា មានពលករមីយ៉ាន់ម៉ាចំនួន៤០២,៥៤២នាក់ និងឡាវចំនួន៨៨,៣៦៥នាក់ ជារួមតួលេខនេះ តិចជាងការរំពឹង ទុករបស់ ក្រសួងការងារថៃ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានអំពាវនាវដល់ពលករកម្ពុជា មិនស្របច្បាប់ទៅបង្ហាញខ្លួនផងដែរ។ ប្រភពបញ្ជាក់ ថា “ចាប់ពីថ្ងៃទី ៨ខែសីហា ដល់ថ្ងៃទី៩ខែកញ្ញា គឺជាដំណាក់កាលមួយសម្រាប់ពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់ ត្រូវទៅបង្ហាញខ្លួន នៅការិយាល័យទំាង៩៧កន្លែង របស់ភាគីថៃ ដើម្បីទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ”។

សូមជម្រាបថា ទាក់ទងពលករដែលធ្វើការនៅថៃ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីពេលកន្លងមក បានអះអាងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការនៅថៃ ជាង៣០ម៉ឺននាក់ មិនទាន់ទទួលបានភាព ស្របច្បាប់ក្នុងរស់នៅ និងធ្វើការងារនៅ ក្នុងចំណោមពលករ១លាន៥ម៉ឺននាក់ និងមាន៧០ម៉ឺននាក់ ទទួលបានភាពស្រប ច្បាប់៕

website_news/2017080805.txt · Last modified: 2017/09/07 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki