website_news:2017080902

ឃុំខ្លួនម្ចាស់ហាងម៉ាស្សាយីហោពន្លឺពេជ្រ១៦៨ លួចបង្កប់សេវាបម្រើផ្លូវភេទ

http://www.rasmeinews.com/ September 7, 2017

(ភ្នំពេញ)៖ ម្ចាស់ហាងម៉ាស្សាកោសជប់យីហោពន្លឺពេជ្រ១៦៨ លួចបង្កប់សេវាបម្រើផ្លូវភេទ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី៧ខែកញ្ញាពីបទសញ្ចរកម្ម។ ស្ដ្រីម្ចាស់ហាង ឈ្មោះ ញ៉ែត ស្រីម៉ុម អាយុ៤៥ ឆ្នាំបានត្រូវសមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនិតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង ៥៖៣០ ល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។ក្នុងនោះរកឃើញស្ដ្រីបម្រើការ ៦នាក់ នឹងរកឃើញវត្ថុតាងមួយចំនួនផងដែរ។

ប្រតិបត្តិការបង្ក្រាបខាងលើនោះបានធ្វើឡើង ក្រោមការ សម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរកឃើញថា ទីតាំងមួយនេះល្មើសច្បាប់ដោយមាន បង្កប់សេវា បម្រើផ្លូវភេទនៅក្នុងនោះយ៉ាងជាក់ស្ដែង។ ប្រភពខាងលើបានបន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងបានរកឃើញស្រោមអនាម័យ ដែលប្រប្រាស់រួចច្រកថង់ យកទៅបោះចោលនៅលើគនរសម្រាមមួយចំនួន ដែលជាមូលដ្ឋាន និងវត្ថុតាងបញ្ជាក់ថា ទីតាំងមួយនេះជាកន្លែងបម្រើសេវាផ្លូវ ភេទមួយយ៉ាងរលូន ចំណែកស្លាកកោសជប់គ្រាន់តែដាក់ ដើម្បីបិទបាំង ទង្វើល្មើសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ ស្ត្រីរកស៊ីផ្លូវភេទទាំងនោះ ត្រូវបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ៕ L ដោយៈសរិទ្ធ

website_news/2017080902.txt · Last modified: 2017/09/08 11:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki