website_news:2017080905

កម្ពុជា-ថៃឯកភាពគ្នាសម្រួលបញ្ហាព្រំដែនគ្រឿងញៀន និងពលករធ្វើការតាមទូកនេសាទ

http://nokorwatnews.com/ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៧

ភ្នំពេញ៖ កម្ពុជា-ថៃបានឯកភាពគ្នាសម្រួលដល់បញ្ហាព្រំដែនគ្រឿងញៀន និង ពលករធ្វើការតាមទូកនេសាទ។ នេះជាលទ្ធផលនៃការជួបគ្នារវាងនាយករដ្ឋមន្ត្រីប្រទេស ទាំង២ធ្វើឡើងនៅក្នុងសន្និសីទកាសែតរួមគ្នានៅវិមានសន្តិភាពក្រោយកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីចម្រុះរវាងនាយករដ្ឋមន្រ្តីកម្ពុជានឹងនាយករដ្ឋមន្រ្តីថៃកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើក យកចំណុចសំខាន់ៗដើម្បីបង្ហាញដល់ ភាគីថៃក្នុងការជួយសម្រួលដល់ប្រទេសជាមិត្តជាប់របងគ្នាផ្ដោតសំខាន់លើវិស័យសេដ្ឋកិច្ច បញ្ហាព្រំដែន គ្រឿងញៀន និង ពលករខ្មែរធ្វើការនៅប្រទេសថៃ ពិសេស ពលករខ្មែរធ្វើការនៅតាមទូកនេសាទថៃ។

ជាការឆ្លើយតបនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានគាំទ្រ និងសហការយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់សម្ដេចតេជោដោយភាគីថៃបានលើកឡើង ថា បញ្ហាព្រំដែនប្រទេសថៃ និងសហការ ដើម្បីដោះស្រាយឲ្យបានឆាប់ៗនេះ។ ជា មួយគ្នាបញ្ហាគ្រឿងញៀនភាគីថៃនិងសម្រួល ដល់ការស្ដារ និងព្យាបាលដល់អ្នកញៀន ថ្នាំ ហើយទាក់ទងនឹងពលករខ្មែរដែលធ្វើនៅប្រទេសថៃ ពិសេសពលករធ្វើការនៅលើទូកនេសាទស្នើសុំឲ្យកម្ពុជាសម្រួលឲ្យ ពលករទាំងអស់ទៅធ្វើការដោយស្របច្បាប់ផងដែរ។ ជាងនេះទៅទៀតនាយករដ្ឋមន្រ្តីថៃបានលើកឡើងថា ការភ្ជាប់ផ្លូវដែកនឹងការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែននៃ ប្រទេសទាំង២ជាប្រវត្តិសាស្រ្តមួយយ៉ាងសំខាន់រវាងប្រទេសជាមិត្តកម្ពុជា-ថៃ ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃជា អធិបតីក្នុងពិធីចុះហត្ថលេខាបានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួន២រួមមាន៖

១-ការចុះហត្ថលេខាលើសេចក្តីថ្លែង ការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី៣រវាងប្រទេសទាំង២ធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងលោក ដនប្រាមុត វិណៃ រដ្ឋមន្រ្តីការបរទេសថៃ។

២-ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងប្រទេសទាំង២ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការកឹបកេងបន្លំពន្ធពាក់ ព័ន្ធប្រាក់ចំណូលធ្វើឡើងរវាងលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នឹងលោក ដន ប្រាមុត វិណៃ រដ្ឋមន្រ្តីការបរទេសថៃ ។

កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងការកឹបកេងបន្លំពន្ធប្រាក់ចំណូល ផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា-ថៃក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីធ្វើឲ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិនៃការយក ពន្ធដែលជាមូលដ្ឋានសំខាន់សម្រាប់ទាក់ទាញវិនិយោគបរទេសដោយផ្ទាល់, លំហូរ មូលធន, ការផ្ទេរបច្ចេកវិទ្យា និងជំនាញពី បរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធនិងការការពារចំណូលពន្ធក្នុងស្រុកតាមរយៈកិច្ច សហប្រតិបត្តិការ ។

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែ កញ្ញា ឆ្នា២០១៧ ធ្វើឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និង វិបុលភាព» ៕ ហេង សូរិយា

website_news/2017080905.txt · Last modified: 2017/09/08 11:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki