website_news:2017080908

ថៃបញ្ជាក់កម្ពុជាបញ្ជូនមន្ត្រីជំនាញ360នាក់ មកធ្វើប៉ាស្ព័រការងារជូនពលករខ្មែរនៅក្នុងប្រទេសថៃថ្ងៃទី15ខាងមុខ

http://pheaktraprak.com By เพียะตรา ประ September 8, 2017

ត្រៀមខ្លួនរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនមន្ត្រីជំនាញចំនួន 360នាក់មកកាន់ប្រទេសថៃដើម្បីធ្វើលិខិតឆ្លងដែនការងារជូនបងប្អូនពលករខ្មែរយើងហើយនៅ15ខាងមុខនេះ។ ក្រសួងការងារថៃ÷កាលពីថ្ងៃព្រហស្បតិ៍ ទី07 ខែកញ្ញា ឆ្នាំ2017 អ្នកនាំពាក្យក្រសួងការងារថៃលោក Anantachai Uthaiwattana បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនមន្ត្រីជំនាញ(ត្រួតសញ្ជាតិ)ចំនួន 360 នាក់ មកកាន់ការិយាល័យត្រួតសញ្ជាតិ(ធ្វើប៉ាស្ព័រ)នៅក្នុងប្រទេសថៃ ដែលមានទីតាំងចំនួនបីកន្លែងដូចជា ខេត្តសង់ខ្លា, ខេត្តរះយ៉ង, ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ដើម្បីជួយសម្រួលដល់ការធ្វេីលិខិតឆ្លងដែន(ប៉ាស្ព័រការងារ) ជូនបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដោយចាប់ផ្តើមពីថ្ងៃសុក្រទី15ខែកញ្ញាឆ្នាំ2017 រហូតដល់ ថ្ងៃអង្គារទី12 ខែធ្នូ ឆ្នាំ2017 ។

website_news/2017080908.txt · Last modified: 2017/09/08 11:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki