website_news:2017080909

ក្រសួងការងារថៃ បើកកិច្ចប្រជុំរកដំណោះស្រាយលើបញ្ហាអាជីពដែលហាមឃាត់មិនឲ្យពលករបរទេសធ្វើ

http://pheaktraprak.com By เพียะตรา ประ September 7, 2017

ទីក្រុងបាងកក÷កាលពីថ្ងៃព្រហស្បតិ៍ ទី07 ខែកញ្ញា ឆ្នាំ2017 ក្រសួងការងារថៃ បើកសិក្ខាសាលាស្តីពីច្បាប់ការងារថៃថ្មី ដែលត្រៀមនិងប្រកាសដាក់អោយអនុវត្តនៅដើមឆ្នាំ2018 ខាងមុខនេះ។ សិក្ខាសាលានេះដោយមានការអញ្ជើញចូលពីលោកជំទាវ Chandchutit Pisit អគ្គលេខាធិការក្រសួងការងារ ព្រមទាំងមន្ត្រីរាជការ អង្ការសហគមន៍មន្ត្រីស្ថានទូតនានានៅក្នុងប្រទេសថៃ ខ្លឹមសារនៃកិច្ចប្រជុំបានលើកចំណុចធំៗ អំពីបញ្ហារបស់ពលករបរទេស ក្នុងនោះក្រសួងការងារថៃបានបើកអោយបណ្ដាលមន្រ្តី បង្ហាញពីមតិយោបល់ លើបញ្ហាលើអាជីព39យ៉ាងដែលហាមឃាត់មិនអោយពលករបរទេសធ្វើ មុនធ្វើកិច្ចស្នើសុំ ទៅគណៈរដ្ឋមន្ត្រីថៃនៅក្នុងសម័យប្រជុំពេញអង្គខាងមុខដើម្បពិចារណាលើបញ្ហានេះ រកដំណោះស្រាយជូននិយោជក និងពលករដែលកំពុងជួបផលវិបាកលើបញ្ហានេះ។

website_news/2017080909.txt · Last modified: 2017/09/08 11:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki