website_news:2017081102

ឯកសារសម្រាប់ ទៅស្នើសុំលេខរៀងនៅ មន្ទីរការងារថៃ ដើម្បីត្រួតសញ្ជាតិ ធ្វើប៉ាស្ព័រ ចំពោះពលករចុះឈ្មោះថ្មី.!

http://pheaktraprak.com/archives By ប្រាក់ ភត្ត្រា November 8, 2017

ចំពោះបងប្អូនពលករខ្មែរធ្វើការរស់នៅក្នុងប្រទេសថៃ ដែលតែងតែសួរមកយើងខ្ញុំថា តើឯកសារទៅសុំលេខរៀងនៅមន្ទីការងារថៃ ឬភាសាថៃហៅថា (กรมการจัดหาจังหวัด หรือ สำนักจัดหาเขต)តើត្រូវត្រៀមឯកសារអ្វីទៅខ្លះដើម្បីសុំលេខរៀងបានដោយខ្លួនឯង។ ចម្លើយមានពីយ៉ាងដូចខាងក្រោម៖

A-ករណីថៅកែថៃទៅសុំលេខរៀងនៅមន្ទីការងារដោយខ្លួនឯងដោយមិនចាំបាច់នាំពលករទៅជាមួយ ក៏បាន។ ថៅកែថៃត្រូវនាំយកនៅឯកសារបញ្ជាក់របស់ពលករ ដែលចេញដោយក្រសួងការងារថៃ ឬភាសាសាមញ្ញហៅថា (លិខិតសម្ភាសន៍)ច្បាប់ដើម។ អត្តសញ្ញាណសញ្ជាតិថៃរបស់ថៅកែថៃ ច្បាប់ថតចម្លង។ សៀវភៅគ្រួសាររបស់ថៅកែថៃ ច្បាប់ថតចម្លង។

B-ករណីពលករធ្វើដំណើរទៅសុំលេខរៀងនៅមន្ទីការងារថៃដោ យខ្លួនឯងឬផ្ទេរសិទ្ធិអោយបុគ្គលដទៃទៀតជាអ្នកទៅយកជំនួស។ អត្តសញ្ញាណរបស់ថៅកែថៃ (สำเนาบัตรประจำตัวประชาชนนายจ้าง) ច្បាប់ថតចម្លងចំនួន2 សន្លឹក។ សៀវភៅគ្រួសាររបស់ថៅកែថៃ (ทะเบียนบ้านนายจ้าง) ច្បាប់ថតចម្លងចំនួន2 សន្លឹក។ លិខិតប្រគល់សិទ្ធិចេញពីថៅកែថៃ (หนังสือมอบอำนาจ) អោយបុគ្គលណាមួយតាមការបញ្ជាក់។

បញ្ជាក់÷លេខរៀងដែលបងប្អូនទៅសុំនៅមន្ទីការងារថៃ គឺមិនមានគិតថ្លៃសេវាកម្មអ្វីទាំងអស់។ សូមបងប្អូនពិនិត្យមើលលើលិខិតលេខរៀងអោយបានច្បាស់អំពីថ្ងៃ ខែ ឆ្នាំ ដែលក្រសួងកំណត់អោយពលករទៅត្រួតសញ្ជាតិ(ធ្វើប៉ាស្ព័រ) នៅទីតាំងនីមួយក្នុងប្រទេសថៃ។ ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ1694 រៀងរាល់ម៉ោងធ្វើការ។ រៀបរៀងប្រែសម្រួលដោយ: ប្រាក់ ភត្ត្រា

website_news/2017081102.txt · Last modified: 2017/11/08 12:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki