website_news:2017081204

ប្រយ័ត្នអស់2 ម៉ឺនបាត ដោយសារតែវ៉ៃវីសារ អត់សុំច្បាប់អនុញ្ញាតធ្វើការ ក្នុងរយៈពេល15ថ្ងៃ

http://www.pheaktraprak.com December 7, 2017

អត្ថបទនេះខ្ញុំសូមដាស់តឿនដល់បងប្អូនពលករកម្ពុជាក្នុងប្រទេសថៃ ដែលបានទទួលលិខិតឆ្លងដែនធ្វើការយ៉ាងត្រឹមត្រូវហើយ តែមិនបានដំណើរការសុំច្បាប់អនុញ្ញាតធ្វើការ បន្ទាប់ពីវ៉ៃត្រាវីសារពី(តម៉)រួចក្នុងរយៈពេល15ថ្ងៃ នៅត្រង់ចំណុចនេះបើបងប្អូនពលករមិនបានដំណើរការទាំងពីរយ៉ាងនេះទេ បងប្អូនអាចនិងក្លាយទៅពលករខុសច្បាប់ដោយមិនដឹងខ្លួន។ ព្រោះបន្ទាប់ពីវ៉ៃត្រាវីសារហើយ ទុកឱ្យលើសរយ:ពេល15ថ្ងៃ មន្ទីរការងារថៃគេមិនចេញច្បាប់អនុញ្ញាតធ្វើការអោយបងប្អូននោះទេ ។ ដូច្នេះចំពោះបងប្អូនពលករកម្ពុជា ដែលបានយកលិខិតឆ្លងដែនទៅវ៉ៃត្រាវីសារហើយ សូមកុំភ្លេចទៅសុំច្បាប់អនុញ្ញាតធ្វើការនៅមន្ទីរការងារថៃ បានមុនរយ:ពេល15ថ្ងៃ បើមិនដូច្នេះទេបងប្អូននិងក្លាយទៅពលករខុសច្បាប់ដោយស្វ័យប្រវត្តិ។

website_news/2017081204.txt · Last modified: 2017/12/08 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki