website_news:2017090301

អាជ្ញាធរថៃបន្តចាប់ពលករកម្ពុជាឆ្លងដែនខុសច្បាប់បញ្ជូនមកកម្ពុជាវិញ

http://ann.com.kh/blog/detail ដោយ: រៀម សាលីថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧

ខេត្តបាត់ដំបង៖ ពលករកម្ពុជាដែលលួចឆ្លងដែនខុសច្បាប់តាមរយះមេខ្យល់ចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ក្នុងរយះពេលប៉ុន្មានថ្ងៃដើមខែមីនានេះ ត្រូវបានអាជ្ញាធរថៃចាប់ប្រមូល និងបញ្ជូនមកវិញតាមច្រកអន្តរជាតិដូងនៃស្រុកកំរៀង ខេត្តបាត់ដំបង ប្រមាណជាជាង១ពាន់នាក់។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ មានពលករខ្មែរប្រុសស្រី រាប់ទាំងចាស់ទាំងក្មេងសរុប១៣៧៩នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនឲ្យត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង។ បើតាមសមត្ថកិច្ច នៅថ្ងៃទី៣ ខែមីនា ថៃបានបញ្ជូនមក១លើក ស្មើរនឹង៥៣៣នាក់ ក្នុងនោះស្រី១៧៥នាក់។ នៅថ្ងៃទី៤ ខែមីនា មានចំនួន៣លើក ក្នុងនោះ លើកទី១ ចំនួន២៥៨នាក់ ស្រី៨៥នាក់។ លើកទី២ចំនួន២៦១នាក់ស្រី១០៧នាក់ និងលើកទី៣ចំនួន១៣៤នាក់ ស្រី៥១នាក់។ ដោយឡែកនៅថ្ងៃទី៦ ខែមីនា មានចំនួន១៩៣នាក់ ក្នុងនោះស្រី៧៨នាក់៕

website_news/2017090301.txt · Last modified: 2017/08/24 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki