website_news:2017090302

ថៃបញ្ជូនជនកម្ពុជាចំនួន៣នាក់ អោយត្រលប់មកស្រុកកំណើតវិញ

http://www.rasmeinews.com/local ដោយ ៖គូលែន ថ្ងៃទី 8 មីនា 2017 ម៉ោង 10:23:AM

ឧត្តរមានជ័យ៖ ជនជាតិកម្ពុជាចំនួន៣នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃបានបញ្ជូនមកអោយអាជ្ញាធរកម្ពុជាវិញ តាមច្រកអន្តរជាតិជាំស្រងាំ បន្ទាប់ពីថៃសម្រេចដោះលែងចេញពីពន្ធនាគារ រឿងឆ្លងដែនទៅកាប់ឈើគ្រញុងខុសច្បាប់។ ពិធីទទួលនេះ ធ្វើឡើងកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្រុងអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនកម្ពុជាទាំង៣នាក់គឺមានទី១ ឈ្មោះ ឆៃ លី ភេទប្រុស ៥១ឆ្នាំ រស់នៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ, ទី២ឈ្មោះ សុន ម៉េង ភេទប្រុស ២៩ឆ្នាំ រស់នៅភូមិបាកាន ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់, និងទី៣ឈ្មោះ ហ៊ន ហាក់ ភេទប្រុស ៣២ឆ្នាំ រស់នៅភូមិអូរក្រឡូវ ឃុំអមលាំង ស្រុកឩត្តុង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនកម្ពុជាទាំង៣ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥កន្លងទៅ ពីបទឆ្លងដែនកាប់ឈើក្រញូង ចូលតាមច្រកភូមិសាស្ត្រក្បាលអូរស្វាយ ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ឈមខាងថៃស្ថិតនៅភូមិស្ទឹងចាន់ ឃុំស្ទឹងចាន់ ស្រុកឃុនហាន ខេត្តស៊ីសាកេត។

ក្រោយពីអាជ្ញាធរកម្ពុជាទទួលរួចហើយ ក៏បានធ្វើការអប់រំ អោយពួកគេវិលត្រលប់ទោកាន់លំនៅដ្ឋានដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតចាប់ពីពេលនេះតទៅ៕

website_news/2017090302.txt · Last modified: 2017/08/24 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki