website_news:2017090304

កិច្ចប្រជុំពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ

http://police.gov.kh/blog/ 9:54 am 9 មីនា 2017 9

បាត់ដំបង៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅវេលាម៉ោង ១០៖០០នាទី នៅស្នងការដ្ឋាននគរបាល ខេត្ត បាត់ដំបង មានកិច្ចប្រជុំពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្រោម អធិបតីភាពឯកឧត្តមស្នងការនគរបាលខេត្តបាត់ដំបង ប៉ៃលិន និងខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ដែល មានសមាសភាពចូលរួមពីលោកស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរៈការពារ ព្រំ ដែនគោក លោកអធិការនគរបាលក្រុង.ស្រុក សរុបអ្នកចូលរួមសរុប ១១៣នាក់ ក្នុងនោះភាគីខេត្តច័ន្ទបុរី ៥១នាក់។

ក្រោយពីការសំណេះសំណាលសាកសួរសុខទុក្ខគ្នា រវាងលោកស្នងការនគរបាលខេត្តច័ន្ទបុរី លោកស្នង ការនគរបាលខេត្តប៉ៃលិន និងលោកស្នងការខេត្តច័ន្ទបុរី ឯកឧត្តម ឧត្តមសេនីយ៍ទោ ស.ថេត ស្នងការ នគរបាលខេត្តបាត់ដំបង បានធ្វើការសំណូមពរដល់ភាគីនគរបាលថៃ អោយមានការសហការល្អ និង មានការអនុគ្រោះដល់ពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។

ចុងបញ្ចប់នៃកម្មវិធី លោកស្នងការនគរបាលខេត្តបាត់ដំបង និងប៉ៃលិន បានផ្លាស់ប្តូរកាដូអនុស្សាវរីយ៍ ជូនដល់លោកស្នងការនគរបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ៕

website_news/2017090304.txt · Last modified: 2017/08/24 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki