website_news:2017090306

សុះសាយក្នុងហ្វេសប៊ុក! ពេទ្យម៉ាឡេស៊ីវះយកគ្រឿងក្នុងពលករខ្មែរ?

http://www.rasmeinews.com/local ដោយ ៖ហ្វេសប៊ុក ថ្ងៃទី 8 មីនា 2017 ម៉ោង 04:28:PM

(ភ្នំពេញ)៖ប្រភពព័ត៌មានបានឲ្យដឹងថាកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅស្រុកទីរាំ ខេត្តជូហូបារ៉ូ ប្រទេសម៉ាឡេស៊ី មានពលករខ្មែរម្នាក់ឈ្មោះ តើត ក្រីយ៉ា ធ្វើការនៅប្រទេសម៉ាឡេស៊ី បានគ្រោះថ្នាក់បាត់បង់ជីវិត ដោយធ្លាក់ពីលើដំបូលរោងចក្រ កំពស់១២ម៉ែត្រ ។ បន្ទាប់ពីជួបគ្រោះថ្នាក់ខាងលើ លោក តើត ក្រីយ៉ា ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។មួយថ្ងៃក្រោយមក នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ សាកសពត្រូវបានញ្ជូនចេញពីមន្ទីពេទ្យ ដោយមានការរុំក្រណាត់រួចជាស្រេច។ ប្រភពបានដដែលបានបន្តថា ឪពុករបស់ជនរងគ្រោះឈ្មោះ ម៉ាន់ កើត បានបើកក្រណាត់មើលសពរបស់កូនប្រុស ហើយបានឃើញស្នាមវះយកគ្រឿងក្នុង និងមានសភាពស្រាល។ ករណីនេះមិនមែនជាករណីលើកទី១ឡើយរបស់ពេទ្យប្រទេសម៉ាឡេស៊ី ហើយប្រជាពលរដ្ឋភូមិឈើទាលភ្លោះ ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏អសីលធម៌ខាងលើនេះ។

សូមបញ្ជាក់ផងដែរថា លោក តើត ក្រីយ៉ា មានអាយុ ២៥ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចះ។ លោកទើបនឹងរៀបការបានរយៈពេលជាងមួយឆ្នាំ។បច្ចុប្បន្ននេះ ភរិយារបស់លោកមានផ្ទៃពោះចំនួន៦ខែផងដែរ ដែលកំពុងនៅក្នុងប្រទេសកម្ពុជា។ លោកមានឪពុកឈ្មោះ ម៉ាន់ តើត និងម្តាយឈ្មោះ អេល ហ្វាអីហ្សះ មានបងប្អូនចំនួន៤នាក់ ហើយលោកត្រូវជាកូនប្រុសទី២ក្នុងគ្រួសារ។ ទាក់ទិនព័ត៌មាននេះគេហទំព័ររស្មីកម្ពុជាបានទទួលពីបណ្តាញសង្គមហ្វេសប៊ុកដែលស៊ែរតៗគ្នាក្នុងប្រទេសដោយអត់ទាន់មានការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះឲ្យបានជាក់លាក់នៅឡើយ។ក្នុ ងនោះក៏មិនមានប្រភពពីភាគីមន្ទីរពេទ្យនៅឡើយដែរ៕S

website_news/2017090306.txt · Last modified: 2017/03/14 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki