website_news:2017090502

ពលករខ្មែរ៣នាក់រួមទាំងឈើគ្រញូងជាង៤០ដុំត្រូវសមត្ថកិច្ចឃាត់

http://www./phnompenhthmey.html ចេញផ្សាយ ថ្ងៃទី 08/05/2017

ខេត្តព្រះវិហារ ៖ អាជ្ញាធរស្រុកជាំក្សាន្ត រួមមានអភិបាលស្រុកកម្លាំងនគរបាលនិងទាហានតំបន់ប្រតិបត្តិការសឹករងចុះប្រតិបត្តិការបង្ក្រាបពលករលីសែងឈើគ្រញូងចេញពីទឹកដីថៃក្បែរតំបន់រអានសេះ ជាលទ្ធផលឃាត់ខ្លួនពលករខ្មែរចំនួន៣នាក់និងវត្ថុតាងឈើគ្រញូងមួយចំនួនធំកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៧ស្ថិតនៅឃុំជាំក្សាន្តស្រុកជាំក្សាន្ត។

សេចក្តីរាយការណ៍ពីតំបន់ព្រំដែនប្រាសាទព្រះវិហារបានឱ្យដឹងថាការចុះបង្ក្រាបនេះ ដោយមានបញ្ជាពីអភិបាលខេត្តព្រះវិហារលោកអ៊ុនចាន់ដាទើបអាជ្ញាធរស្រុកជាំក្សាន្តសហការជាមួយកម្លាំងសមត្ថកិច្ចជាង ២០នាក់ចុះទៅដល់ទីតាំងប្រព្រឹត្តបទល្មើសព្រៃឈើតែម្តង។បុរសជាជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំនិង៣នាក់ទៀតរត់គេចខ្លួនដោយសុវត្ថិភាព។

អធិការនគរបាលស្រុកជាំក្សាន្តលោករួនយ៉េតបានឱ្យដឹងថាលោកបានចូលរួមសហការចុះទៅបង្ក្រាបជាមួយលោកអភិបាលស្រុកផងដែរកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ជាលទ្ធផលឃាត់ខ្លួនពលករខ្មែរចំនួន៣នាក់និងឈើគ្រញូងសរុបចំនួន៤១ដុំស្មើនឹង៣២១គីទ្បូក្រាម។ ជនសង្ស័យទាំង៣នាក់ទី១ឈ្មោះភឺនទី២ឈ្មោះភាពនិងទី៣ឈ្មោះជួនពួកគេរស់នៅឃុំរំដោះស្រែស្រុកជាំក្សាន្តខេត្តព្រះវិហារ។ជនសង្ស័យទាំង៣នាក់កំពុងស្ថិតនៅក្រោមការសាកសួរហើយសមត្ថកិច្ចមិនទាន់អនុញាតិអោយពួកគេទាំង៣នាក់វិលត្រទ្បប់ទៅផ្ទះវិញនៅទ្បើយទេ៕

website_news/2017090502.txt · Last modified: 2017/08/24 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki