website_news:2017090503

ពលករខ្មែរធ្វើការនៅស្រុកថៃ៣នាក់ស្លាប់ក្នុងករណីបីផ្សេងគ្នា

http://www./phnompenhthmey.html ចេញផ្សាយ ថ្ងៃទី 08/05/2017

ខេត្តបន្ទាយមានជ័យ៖ ពលករស៊ីឈ្នួលធ្វើការនៅស្រុកថៃ៣នាក់ស្លាប់ដោយគ្រោះថ្នាក់ផ្សេងពីគ្នានៅថ្ងៃតែមួយត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនសពទាំង៣នាក់តាមច្រកទ្វារអន្តរជាតិមកដល់នៅ វេលាម៉ោង៦ល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតវិញអស់ហើយ។

លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាសពពករទាំង៣នាក់នោះ១មានឈ្មោះ ផៃ សុជៃ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ កម្មករសំណង់នៅខេត្តសាមុតប្រាកាន ប្រទេសថៃ ស្លាប់ដោយសារជម្ងឺធ្លាយក្រពះ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨និង៥០នាទី ២មានឈ្មោះវ៉ាត សុវ៉ាតឌី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករនៅខេត្តឈុនបុរី ប្រទេសថៃ ស្លាប់ដោយសារទូររថភ្លើងសង្កត់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៤និង០០នាទី ៣មានឈ្មោះវង្ស ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករសំណង់នៅទីក្រុងបាងកក ប្រទេសថៃ ស្លាប់ដោយសារខ្សល់គរ ដេកស្លាប់ក្នុងបន្ទប់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ វេលា ម៉ោង១៨និង២៦នាទី។

លោក ជា ដា បានបញ្ជាក់ទៀតថាសពទាំង៣នាក់ក្រោយពីបញ្ជូនមកដល់ក្លោងទ្វារមាត់ច្រកអន្តរជាតិប៉ោយប៉ែតហើយត្រូវបសនក្រុមគ្រួសារនាំគ្នាដឹកតាមរថយន្តឆ្ពោះទៅស្រុកកំណើតរៀងខ្លួនដើម្បីតាត់តែងធ្វើបុណ្យតាមប្រពៃណី៕

website_news/2017090503.txt · Last modified: 2017/08/24 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki