website_news:2017090504

ពលរដ្ឋខ្មែរធ្វើការជាងផ្សារដែកនៅប្រទេសថៃម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

http://www.khmer-chonburi.com/archives 9 MAY 2017 ខ្មែរ បាត់ដំបង

មានករណីពលករខ្មែរម្នាក់ធ្វើការជាជាងផ្សារដែកនៅលើទូកម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី08 ខែឧសភាឆ្នាំ2017 មានហេតុការណ៍ពលករខ្មែរម្នាក់ធ្វើការជាងដែកនៅលើទូកបានត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប្រទេសថៃ ហេតុការណ៍ពលករខ្មែរត្រូវខ្សែភ្លើងឆក់ស្លាប់នេះបានកើតឡើងនៅ ស្រុកសាមុតចេតឌី ខេត្ដ សាមុតប្រាកាន ប្រទេសថៃ ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ ខុត ភេទប្រុសអាយុ 42 ឆ្នាំ សញ្ជាតិខ្មែរជំនាញជាជាងផ្សារដែក។ ប្រភពពីមិត្តរួមការងារជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានអង្គុយផ្សារដែកនៅត្រង់ចំណុចចំហាងទូក ខណៈពេលដែលជនរងគ្រោះកំពុងតែផ្សារដែកស្រាប់តែទូកដឹកឥវាន់បើកកាត់ធ្វើអោយរលកទឹកវ៉ៃទូកដែលជនរងគ្រោះកំពុងផ្សារបណ្ដាលអោយរងគ្រោះធ្លាក់ទឹកជាមួយនិង ឧបករណ៍ផ្សារដែកបណ្ដាលឲ្យឆក់ស្លាប់តែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅ ធ្វើកោសលវិច័យ ដើម្បីរកមូលហេតុដែលធ្វើអោយជនរងគ្រោះស្លាប់ និងកោះហៅមេកាមកធ្វើការសាកសួរបន្ថែមលើករណីនេះផងដែរ។

website_news/2017090504.txt · Last modified: 2017/05/09 11:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki