website_news:2017090505

ជីវិតពលករខ្មែរម្នាក់ដែលរងគ្រោះថ្នាក់បាក់ឆ្អឹងខ្នង ត្រូវរស់យ៉ាងវេទនានៅក្នុងស្រុកគេ

http://www.khmer-chonburi.com/archives ០9 MAY 2017 ខ្មែរ បាត់ដំបង

បុរសជនជាតិខ្មែរម្នាក់បានចំណាកស្រុកមកស្វែងរកធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់ផ្ញើរអោយគ្រួសាតតែអកុសលបានកើតឡើងបណ្តាលឲ្យគាត់ជួបគ្រោះថ្នាក់ត្រូវអាគារកំម្ពស់6ជាន់បាក់សង្កត់ បណ្ដាលអោយរងគ្រោះបាក់ឆ្អឹងខ្នងត្រូវដេកពេទ្យយ៉ាងវេទនា។កាលពីឆ្នាំ2015 មានករណីបាក់ផ្ទះថ្ម6ជាន់នៅក្នុងខេត្ដបាធុមថានី ប្រទេសថៃក្នុងហេតុការណ៍គ្រោះថ្នាក់នេះបណ្ដាលពលរដ្ឋខ្មែរម្នាក់ ដែលធ្វើការនៅទីនោះម្នាក់រងរបួសធ្ងន់បណ្ដាលអោយបាក់ឆ្អឹងខ្នង ពលករខ្មែរដែលរងគ្រោះនៅក្នុងហេតុការណ៍នោះមានឈ្មោះចាន់ ភេទប្រុសអាយ30 ឆ្នាំ បានរងរបួសបាក់ឆ្អឹងខ្នង។

បើតាមបណ្ដាញព័ត៍មានថៃមួយបានចុះផ្សាយថា ក្រោយពីរូបគាត់បានរងគ្រោះនៅក្នុងហេតុការណ៍នេះមកបានធ្វើអោយជីវិតរបស់គាត់មានកាលំបាក់យ៉ាងខ្លាំងព្រោះរូបគាត់គ្មានសាចញ្ញាតិនៅមើលថែ ហើយត្រូវដេកនៅក្នុងពេទ្យរាប់ខែ ដើម្បីព្យាបាលជំងឺប្រភពដដែលបន្តថាបុរសរងគ្រោះត្រូវបានក្រុមការងារមនុស្សធម៌របស់ប្រទេសថៃជួយមើលថែនៅក្នុងរយះពេលសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ តែនៅពេលគាត់បានធូស្បើយ រូបគាត់បានគេអោយមកសម្រាក់នៅក្នុងបន្ទប់សាំងការស្សីដែលនៅក្បែរកន្លែងធ្វើការវិញដោយគ្មានសញ្ញាតិមើលថែ ព្រមទាំងគ្មានថវិកាសម្រាប់ទិញរបស់សម្រាប់ប្រើប្រាស់ ដូចសាប៊ូថ្នាំដុសធ្មេញ និងផ្សេងទៀត ដោយអាស្រ័យទៅលើក្រុមការងារមនុស្សធម៌ដែលគេអាណិតហើយយកមកបរិចាកអោយប្រើប្រាស់តែប៉ណ្ណោះ បច្ចុប្បន្នជីវិតរបស់គាត់រស់នៅយ៉ាងវេទនានៅក្នុងប្រទេសគេ ដោយរង់ចាំសុខភាពបានធូស្រាលហើយវិលត្រឡប់ទៅជួបជុំគ្រសារនៅឯស្រុកកំណើតរបស់ខ្លួនវិញ។

website_news/2017090505.txt · Last modified: 2017/05/09 11:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki