website_news:2017090506

ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់រាប់ពាន់នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន

http://www.khmer-chonburi.com/archives ០9 MAY 2017 ខ្មែរ បាត់ដំបង

ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ2017 រហូតមកដល់ពេលនេះ មានពលករខ្មែរចំណាកខុសច្បាប់រាប់ពាន់នាក់ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនជាហូរហែរ។ ដូចជាពេលថ្មីកន្លងទៅនេះ អាជ្ញាធរថៃនៅខេត្ដនានាទូទាំងប្រទេសថៃបានចាប់ផ្ដើមចុះបោសសំអាតពលករអន្តោប្រវេសន៍ខុសច្បាប់ ដែលនៅបំរើការងារនៅតាមតំបន់នានាក៏ត្រូវបានអាជ្ញាធរថៃចុះចាប់ឡើងស្ងាត់ជ្រាប។

បើនៅតាមច្រកជាយដែនវិញយើងសង្កេតឃើញថា បណ្តាញព័ត៌មានថៃបានចុះផ្សាយស្ទើរតែរាល់ថ្ងៃរឿងសមត្ថកិច្ចថៃចាប់ពលរដ្ឋខ្មែរ ដែលចំណាកស្រុកខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅប្រទេសថៃ ជាពិសេសនៅតាមកុងត្រូលធំៗដូចជានៅកុងត្រូល(ណងគង់) ប្រចាំខេត្តស្រះកែវយើងឃើញថា មានពលរដ្ឋខ្មែរខុសច្បាប់រាប់រយនាក់ត្រូវទាហានថៃឃាត់ខ្លួនដោយសារតែពួកគាត់ធ្វើដំណើរខុសច្បាប់ចូលមករកការងារធ្វើ រហូត់ដល់ថ្ងៃខ្លះថៃរកគុកដាក់ស្ទើរតែមិនបាន ដោយសារតែនៅផ្ទះគ្មានការងារធ្វើសំស្របដូចនៅប្រទេសគេ។

ហើយបញ្ហាពលរដ្ឋខ្មែរ ចំណាកស្រុកខុសច្បាប់ទាំងអស់នេះនៅមិនទាន់មានការដោះស្រាយពីភាគគីខាងណាមួយឡើយ។ បច្ចុប្បន្នពលរដ្ឋខ្មែរដែលធ្លាប់ចំណាកស្រុកមកធ្វើការខុសច្បាប់នៅប្រទេសថៃទាំងអស់នៅតែ ទន្ទឹងរង់ចាំមើលអោយរាជរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយបញ្ហាយ៉ាងណាដើម្បីឲ្យពួកគាត់អាចវិលត្រឡប់ឡើងមកធ្វើការនៅប្រទេសថៃដូចមុនបាន។

website_news/2017090506.txt · Last modified: 2017/05/09 11:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki