website_news:2017090507

អាជ្ញាធរថៃចាប់បញ្ជូនពលករខែ្មរខុសច្បាប់ជិត៤០នាក់មកប្រទេសវិញ

http://www/rasmeikampuchea.html ដោយ ៖គ្រញូង ថ្ងៃទី 9 ឧសភា 2017 ម៉ោង 11:50:AM

បាត់ដំបង៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៣៥នាក់ (ស្រី១៤នាក់និងក្មេង៤នាក់) ដែលលបលួចចូលទៅធ្វើកម្មករនៅទឹកថៃ បញ្ជូនមកប្រទេសខែ្មរវិញ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ តាមច្រកទ្វារតំបន់ភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំតាស្តា ស្រុកសំពៅលូន។ ក្រោយពីធ្វើការអប់រំហើយ ក៏បញ្ជូនពលករទាំងនោះទៅស្រុកកំណើតវិញ។

លោក សៀន ខុន មេបញ្ជាការរងអាវុធហត្ថស្រុកសំពៅលូន បានឲ្យដឹងថា ពលករខែ្មរចំណាកស្រុកខុសច្បាប់ចំនួន៣៥នាក់ មានស្រី១៤នាក់ និងកូនក្មេង៤នាក់ បានចូលទៅរកការងារធ្វើនៅក្នុងទឹកដីថៃ ត្រូវបានតម្រួត និងអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនត្រឡប់មកប្រទេសខែ្មរវិញ តាមច្រកទ្វារតំបន់ភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំតាស្តា ស្រុកសំពៅលូន កាលពីរសៀលថ្ងៃទី៨ខែឧសភា។ បន្ទាប់ពីធ្វើការណែនាំ និងអប់រំដល់ពលករចំណាកស្រុកទាំងអស់ ឲ្យយល់ដឹងអំពីភាពអន្តរាយដល់អាយុជីវិត ក្នុងពេលលួចចូលទៅធ្វើការនៅប្រទេសថៃ ដោយគ្មានច្បាប់ទម្លាប់ រួចមកអាជ្ញាធរកម្ពុជាបានអនុញ្ញាតឲ្យពួកគេត្រឡប់ ទៅភូមិស្រុកកំណើតរៀងៗខ្លួន៕

website_news/2017090507.txt · Last modified: 2017/08/24 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki