website_news:20170906001

ថៃចាប់ពលករចំណាកខុសច្បាប់30នាក់កំពុងធ្វើដំណើរមកពីព្រំដែនកម្ពុជា

http://www.khmer-chonburi.com/archives/ ០9 JUN 2017 ខ្មែរ បាត់ដំបង

ទាហានថៃស្ទាក់ចាប់រថយន្តដឹកពលករចំណាកស្រុកខុសមកពីជាយដែនកម្ពុជាទៅរោងចក្រនៅឆាក់ឈើងសៅប្រទេស។ កាលពីម្សិលមិញសមត្ថកិច្ចអន្តោប្រវេសន៍រួមគ្នាជាមួយទាហានថៃបានធ្វើស្ទាក់ចាប់រថយន្តតូយ៉ូតា មួយគ្រឿងបន្ទាប់ពីបើកបរគេចកុងត្រូលត្រួតពិនិត្យរបស់ទាហានថៃនៅត្រង់ចំណុចផ្លូវជាតិសុវណ្ណសន-(ណងកុង) រួចធ្វើដំណើរឆ្ពោះទៅផ្លូវ359 ស្រះកែវ- ខោសិនសន ក្នុងហេតុការណ៍នេះទាហានថៃបានស្នើសុំកំឡាំងពីសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តស្រះកែវអោយជួយអន្តរាគមន៍ស្ទាក់ចាប់រថយន្តខាងលើ។ ក្រោយពីមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តស្រះកែវ សមត្ថកិច្ចបានឃាត់រថយន្តខាងលើបានសំរេចនៃវេលាបន្ទាប់មក។ ក្នុងការត្រួតពិនិត្យរថយន្តតូយ៉ូតាខាងលើសមត្ថកិច្ចថៃបានរកឃើញពលករចំណាកខុសច្បាប់ប្រុសស្រីចំនួន30នាក់ ប្រភពបឋមបានប្រាប់ឲ្យដឹងថា រថយន្តខាងលើបានដឹកពលករចំណាកស្រុកខុសច្បាប់ទាំងអស់មកពីព្រំដែនកម្ពុជាថៃស្ថិតនៅក្នុងស្រុកអារញ្ញខេត្តស្រះកែវ ដើម្បីយកទៅតាមរោងចក្រនៅខេត្តឆាកឈើងសៅ និងខេត្ដសាមុតប្រានប្រទេសថៃបច្ចុប្បន្នសមត្ថកិច្ចថៃបានឃុំខ្លួនពលករខុសច្បាប់ទាំងអស់យកទៅចាត់វិធានការតាមផ្លូវច្បាប់។

website_news/20170906001.txt · Last modified: 2017/06/09 11:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki