website_news:2017090802

សមត្ថកិច្ចបញ្ជូនជនជាតិចិន៦នាក់ទៅតុលាការករណីរកស៊ីផ្លូវភេទ

http://www.phnompenh-thmey-news.html ចេញផ្សាយ ថ្ងៃទី 09/08/2017

ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជូនជនសង្ស័យជនជាតិចិនចំនួន៦នាក់ ទៅតុលាការ ពាក់ព័ន្ឋករណីរកស៊ីផ្លូវភេទជនសង្ស័យទាំង៦នាក់ទី១. ឈ្មោះ GAO HUI ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មេការហាងម៉ាស្សា មានទីលំនៅក្រុមទី០៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (មេការហាងម៉ាស្សា) ២. ឈ្មោះ SU XIAO HAN ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មេការហាងម៉ាស្សា ៣. ឈ្មោះ CHEN MU SHU ភេទប្រុស អាយុ ៥៨ឆ្នាំ ៤. ឈ្មោះ ZHONG GUI XING ភេទប្រុស អាយុ ៣៣ឆ្នាំ ៥. ឈ្មោះ LAING ZUYU ភេទប្រុស អាយុ ៣១ឆ្នាំ និង៦. ឈ្មោះ WANG WEN TAO ភេទប្រុស អាយុ ៣៣ឆ្នាំ។

មន្ត្រីនគរបាលបានឲ្យដឹងថា ខណឃាត់ខ្លួនជនសង្ស័យទាំងអស់នោះកម្លាំងនគរបាលបានរិបអូសវត្ថុតាង រួមមានស្រោមអនាម័យមួយចំនួន ក្នុងនោះមានប្រើប្រាស់រួចចំនួន២ លុយចំនួន២៣០ដុល្លារ ទូរស័ព្ទដៃ ១៣គ្រឿង លិខិតឆ្លងដែន ០២ច្បាប់ អត្តសញ្ញាណប័ណ្ណចិន ០២សន្លឹក កុំព្យូរទ័រយួរដៃ ០១គ្រឿង អាយផេត ០២គ្រឿង និងវិក័យប័ត្រមួយចំនួន ៕

website_news/2017090802.txt · Last modified: 2017/09/06 13:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki