website_news:2017090803

លោកស្រី ជូ ប៊ុនអេង៖ អំពើជួញដូរមនុស្ស បាននិងកំពុងតែលេចចេញ នូវរូបភាពថ្មីៗ

http://www.cen.com.kh/local/ (ថ្ងៃទី 9 សីហា 2017, ម៉ោង 12:41:PM) | ដោយ: មុនីរាជ

ភ្នំពេញ: គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើសិក្ខាសាលា ផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស សម្រាប់អនុវត្ត ឆ្នាំ២០១៧-២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅព្រឹកថ្ងៃទី៩ ខែសីហា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានថ្លែងថា អំពើជួញដូរមនុស្ស បាននិងកំពុងតែលេចចេញ នូវរូបភាពថ្មីៗ ដែលចាំបាច់ត្រូវរិះរក សកម្មភាពថ្មី ដែលលឆ្លើយតប ទៅនឹងបញ្ហាបានល្អប្រសើរ។ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ទទួលអនុវត្តនូវអនុស្សរណៈ និងកិច្ចព្រមព្រៀង ទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធ ដទៃទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលចាំបាច់ត្រូវអនុវត្ត អោយទទួលបាន ប្រសិទ្ធភាពខ្ពស់។ លោកស្រី បន្តថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានសហការជាមួយ អង្គការវិនរ៉ក់អន្តរជាតិ ដើម្បីអោយអ្នកជំនាញ វាយតម្លៃឯករាជ្យ ធ្វើការសិក្សាវាយតម្លៃ អំពីប្រសិទ្ធភាព និងផលប៉ះពាល់ ឬចំណុចខ្វះខាតផ្សេងៗ ដែលអាចឈានទៅ តម្រង់ទិសកែលំអ ការអនុវត្ត នៅពាក់កណ្តាលអាណត្តិ នៃផែនការបន្តទៅទៀត សម្រាប់ឆ្នាំ២០១៧-២០១៨។

នៅក្នុងឯកសារគោល នៃផែនការសកម្មភាព ជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស សម្រាប់អនុវត្តឆ្នាំ ២០១៧-២០១៨ បានបង្ហាញថា បទល្មើសថ្មី ហើយករណីចាស់ ជាច្រើន មិនទាន់សម្រេចផ្តន្ទាទោស នៅឡើយ។ មុខសញ្ញាការងារមួយចំនួន ខ្វះថវិកាសម្រាប់អនុវត្តសកម្មភាព ប្រឆាំងការជួញដូរមនុស្ស ជាពិសេសនៅក្នុងប្រតិបត្តិការ ស៊ើបអង្កេត និងបង្ក្រាប។ ខ្វះធនធានមនុស្ស សម្រាប់កិច្ចការយុត្តិធម៌ ជាពិសេស ការបង្កើតអាជ្ញាធរកណ្តាល និងនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស ក្នុងក្រសួងយុត្តិធម៌។ មិនទាន់មានយុទ្ធសាស្ត្របង្ការ ទប់ស្កាត់ ដែលមានលក្ខណៈជាប្រព័ន្ធ៕N/S

website_news/2017090803.txt · Last modified: 2017/09/06 13:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki