website_news:2017090805

អំពាវនាវដល់ពលករខ្មែររស់នៅនិងធ្វើការប្រទេសថៃជំរុញឲ្យនិយោជកធ្វើលិខិតបញ្ជាក់ អំពីអត្តសញ្ញាណខ្លួនជូនដល់អាជ្ញាធរថៃ

http://www.rasmei-kampuchea-news.html August 9, 2017

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត បានអំពាវនាវដល់ពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃថា ប្រសិនបើនិយោជករបស់ខ្លួនមិនទាន់ធ្វើការជម្រាបជូនដល់អាជ្ញាធរថៃ អំពីអត្តសញ្ញាណរបស់បងប្អូនពលករខ្មែរសូមឲ្យទាក់ទងទៅដល់និយោជករៀងៗខ្លួនធ្វើម៉េចបន្តផ្តល់ ព័ត៌មានដល់អាជ្ញាធរថៃឬមួយជូនដំណឹងទៅដល់ក្រុមការងារកម្ពុជានៅស្ថានទូតប្រចាំប្រទេសថៃឲ្យធ្វើការ អន្តរាគមន៍និងជួយសម្រួលបន្តទៀតដើម្បីទទួលបានសិទ្ធិការងារស្របច្បាប់។

ការអំពាវនាវបែបែនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ខណៈដែលក្រសួងការងារថៃបានផ្តល់ព័ត៌មានអំពីស្ថិតិការងារពលករខ្មែរដែលរស់នៅនិងធ្វើការនៅថៃជូនដល់រដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងបន្តថា គិតមកដល់ថ្ងៃទី០៧ ខែសីហាកន្លងទៅមានន័យថាជាការបញ្ចប់នូវដំណាក់កាលទីមួយ មានន័យថាគឺជាដំណាក់កាលដែលនិយោជកថៃត្រូវទៅរាយការណ៍ និងចុះបញ្ជីរពលករដែលខ្លួនប្រើប្រាស់នៅឯមជ្ឈមណ្ឌលការងារ ឬមួយមន្ទីរការងាររបស់ថៃ៕ដោយ៖ពៅនិមល/sn

website_news/2017090805.txt · Last modified: 2017/09/06 13:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki