website_news:2017090807

ក្រសួងការងារ ផ្សព្វផ្សាយការជ្រើសរើស ពលការិនី ជំនួយការមេផ្ទះ ទៅហុងកុង

http://www.daem-ampil-news.html ថ្ងៃពុធ, 09 សីហា ២០១៧ 10:01 ដោយ: ស សំណាង ID:019

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាផ្សព្វផ្សាយ និងនីតិវិធីការជ្រើសរើស បណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលការិនី ជំនួយការមេផ្ទះទៅធ្វើការ នៅតំបន់រដ្ឋបាល ពិសេសហុងកុង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នាសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អ៊ិត សំហេង បានលើកឡើងថា តំបន់រដ្ឋបាលពិសេសហុងកុង បានអនុញ្ញាត ជាផ្លូវការសម្រូលនូវបែបបទឯកសារ ស្នើសុំទិដ្ឋាការ របស់ប្រជាពលរដ្ឋកម្ពុជា ហើយបន្ទាប់មកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ បានអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចដាក់ពាក្យស្នើសុំ ទៅធ្វើការនៅហុងកុង។ លោករដ្ឋមន្ត្រីថា ការបញ្ជូនពលករទៅហុងកុងនេះ ជាប្រទេសថ្មីមួយទៀត ក្នុងចំណោមប្រទេសចំនួនប្រាំ ដែលកម្ពុជាបានបញ្ជូនពលករ ទៅបំរើការងារ ដូចជាប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុននិងសិង្ហបុរី។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា “សព្វថ្ងៃនៅទីក្រុងហុងកុង មានពលករបរទេសបម្រើការងារផ្ទះ ប្រហែល៣៥៧០០០នាក់ ភាគច្រើនជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ីហើយពួកគេ ទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារ ដូចពលករ ជនជាតិហុងកុងដែរ ដូចជាការសម្រាក់មួយថ្ងៃ ក្នុងមួយសប្តាហ៍។ ឈប់សម្រាក់ ដោយទទួលបានប្រាក់ឈ្នួល ចំនួន៧ថ្ងៃទៅ១៤ថ្ងៃ ក្នុងមួយឆ្នាំ ការគាំពារពេលមានផ្ទៃពោះ ចំនួន១០សប្តាហ៍ ការធានារ៉ាប់រងពេលមានជំងឺ និងប្រាប់បន្ថែមលើកទឹកចិត្ត”៕

website_news/2017090807.txt · Last modified: 2017/09/06 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki