website_news:2017090808

ក្រុមហ៊ុនស្របច្បាប់៦ អាចមានសិទ្ធិ ជ្រើសរើស និងបញ្ជូនពលករកម្ពុជា ទៅធ្វើការហុងកុង

http://www.daem-ampil-news.html ថ្ងៃពុធ, 09 សីហា ២០១៧ 11:17 ដោយ: ហង្ស ទេព ID:013

ភ្នំពេញ៖ ខណៈដែលទទួលបានការអនុញ្ញាត ឲ្យប្រជាពលរដ្ឋកម្ពុជា អាចដាក់ពាក្យស្នើសុំទៅធ្វើការ នៅហុងកុង ដោយស្របតាមគោល នយោបាយមុខរបរ និងការងារទូទៅ និងរបបការងារបន្ថែម នៅទីក្រុងហុងកុង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យទីភ្នាក់ងារ ជ្រើសរើសកម្ពុជា ចំនួន៦ ដើម្បីឲ្យបញ្ជូនពលការិនីជំនួយការផ្ទះ ទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង ទទួលបានជោគជ័យ សម្រាប់ដំណាក់កាល សាកល្បងដំបូង។

ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងនីតិវិធី នៃការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនី ជំនួយការមេផ្ទះ ទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេស ហុងកុង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នេះលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ទៀតថា ទីភ្នាក់ងារជ្រើសរើសកម្ពុជា ចំនួន៦ រួមមាន៖ ក្រុមហ៊ុនថប មេនផៅវ័រ, ក្រុមហ៊ុន អានីរីតា បេស មែនផៅវ័រ, ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេជេនស៊ី និងក្រុមហ៊ុន វីន វីន មេនផៅវ័រ។ ដែលក្នុងនោះ មានទីភ្នាក់ងារខ្លះ មានបទពិសោធន៍ក្នុងការជ្រើសរើស បណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលការិនី ជំនួយការមេផ្ទះ នៅប្រទេសសឹង្ហបុរី នាពេលកន្លងមក និងមានមួយចំនួនទៀត ជាទីភ្នាក់ងារមានការគ្រប់គ្រង បានល្អ និងពុំសូវមានវិវាទជាមួយពលករ។

លោករដ្ឋមន្រ្តីបញ្ជាក់ថាដើម្បីជំរុញ ឲ្យការជ្រើសរើស ប្រព្រឹត្តទៅបានដោយជោគជ័យ ស្នើសុំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងចាត់វិធានការតឹងរឹង ចំពោះមេខ្យល់ខុសច្បាប់ ឬក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ ក្នុងការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និង គ្រប់គ្រងពលការិនី ជំនួយការមេផ្ទះ ធ្វើយ៉ាងណាកុំឲ្យបងប្អូនប្រជាពលរដ្ឋ ខាតបង់ប្រាក់ ដោយការចាញ់បោកជនខិលខូចទាំងនេះ និងស្នើឲ្យទីភ្នាក់ងារទាំង៦ ដែលទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងយកចិត្តទុក ដាក់លើការបណ្តុះបណ្តាល ធ្វើយ៉ាងណាត្រូវផ្គត់ផ្គង់ធនធានមនុស្ស ដែលមានគុណភាពដល់និយោជក ហុងកុង៕

website_news/2017090808.txt · Last modified: 2017/09/06 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki