website_news:2017090809

កម្ពុជា-អូស្រ្តាលី ប្តេជ្ញាបង្កើន កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន

http://www.daem-ampil-news.html ថ្ងៃពុធ, 09 សីហា ២០១៧ 10:37 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ ៖ អគ្គស្នងការ នគរបាលជាតិ កម្ពុជា និងអគ្គស្នងការ នគរបាលសហព័ន្ធ អូស្ត្រាលី (AFP) ប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស បទឧក្រិដ្ឋឆ្លងដែន និងបទ ល្មើសបច្ចេកវិទ្យា។ ការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួប រវាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក Andrew Colvin អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី (AFP)។

នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោកAndrew Colvin អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បានពិភាក្សាផ្តោតទៅលើខ្លឹមសារសំខាន់ៗដូចជាការប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ការជួញដូរមនុស្ស បទឧក្រិដ្ឋឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។

លោក Andrew Colvin អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ក៏បានបង្ហាញជំហរ គាំទ្រជួយដល់ កម្ពុជា លើការងារបណ្តុះបណ្តាល ការផ្លាស់ប្តូរប្រតិភូនិងការ ចែករំលែកព័ត៌មាន ដែលបម្រើដល់ការងារ ទប់ស្កាត់ឧក្រិដ្ឋកម្ម។

គណៈប្រតិភូនគរបាលជាតិកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារ ជាមួយនាយកដ្ឋាន ជំនាញចំនុះនគរបាល AFP ចំនួន ៣ គឺ នាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំង ការជួញដូរនិងការពារអនីតិជន និងនាយកដ្ឋាន ប្រឆាំង បទល្មើសបច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្ថានភាពឧក្រិដ្ឋកម្ម និងយុទ្ធសាស្ត្រសំខាន់ៗ ក្នុងការបង្ក្រាប បទល្មើសទាំងនោះ។

សូមរំលឹកថា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងកង់បេរ៉ា ប្រទេស អូស្ត្រាលី ចាប់ពីថ្ងៃទី៧ ដល់៩ ខែសីហា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់លោក Andrew Colvin អគ្គស្នង ការ នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ នាយឧត្តមសេនីយ៍នេត សាវឿន ៕

website_news/2017090809.txt · Last modified: 2017/09/06 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki