website_news:2017090811

ជនជាតិជប៉ុនម្នាក់បើករថយន្តបុកពលករខ្មែរនៅក្នុងប្រទេសថៃរងរបួសធ្ងន់

http://www.khmer-chonburi.com/archives/ เพียะตรา ประ | สิงหาคม សីហា 9, 2017

កាលពីវេលាម៉ោង11យប់ថ្ងៃទី08 ខែសីហា ឆ្នាំ2017 មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅត្រង់ភូមិនឿរលីខិត ឃុំស៊ូសាក់ ស្រុកស៊ីរាចឆា ខេត្តឈុនបុរី ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានបង្កឡើងដោយ រថយន្ត Toyota Visgo ពាក់ស្លាកលេខฌฬ 8437 กทม មួយគ្រឿងបើកបរដោយបុរសជនជាតិជប៉ុនម្នាក់ឈ្មោះMR.SHINSUKE TAKAHASHI អាយុ 37ឆ្នាំ បានបើកបុកម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវសេ110 ពណ៌ក្រហមខ្មៅពាក់ស្លាកលេខ 1กถ 8792 បើ កបរដោយបុរសពលករខ្មែរ ឈ្មោះ Prannong អាយុ29 ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់នៅនិងកន្លែងកើតហេតុ។ នរងគ្រោះត្រូវបានភ្នាក់ងារសង្គ្រោះស្រុកស៊ីរាចឆាបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ដេចស្រុកស៊ីរាចឆា ខេត្តឈុនបុរីនៅវេលាបន្តបន្ទាប់។

ប្រភពពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុបុរសពលករខ្មែរបានបើកម៉ូតូតាមបណ្តោយផ្លូវជាតិសើរាចឆាសំដៅទៅត្រង់ភ្លើងស្តុបតឹកCom ស៊ីរាចឆា សម្រាប់តែមានរថយន្តToyota Visgo ខាងលើកបានចេញពីផ្លូវលំដោយល្បឿនលឿនបានជ្រុលទៅបុកនិងម៉ូតូរបស់ពលករខ្មែរយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់នៅនិងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុបុរសជនជាតិជប៉ុនជាអ្នកបើកបររថយន្តបង្កហេតុត្រូវសមត្ថកិច្ចថៃនាំខ្លួនយកទៅធ្វើការសាកសួរនៅឯប៉ុស្តិ៍នគរបាលស្រុកស៊ីរាចឆាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017090811.txt · Last modified: 2017/09/06 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki