website_news:2017090812

ក្រសួងការងារថៃកំណត់រយៈពេល30ថ្ងៃ អោយថៅកែថៃនាំពលករមកបង្ហាញខ្លួននៅការិយាល័យ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | สิงหาคม សីហា 8, 2017

ក្រសួងការងារថៃប្រកាសអោយនិយោជក(ថៅកែថៃ)នាំខ្លួនពលករដែលបានចុះឈ្មោះរួចហើយមកបង្ហាញខ្លួននៅការិយាល័យរបស់ក្រសួងការងារទូរទាំងប្រទេសដោយមានរយៈពេល30ថ្ងៃ។ កាលពីថ្ងៃអង្គារទី08 ខែសីហា ឆ្នាំ2017 លោកThatsarat conservation អនុលេខា ក្រសួងការងារថៃ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថៃ បន្ទាប់ពីបិតការិយាល័យឈប់ទទួលចុះឈ្មោះពលករខុសច្បាប់រួច ដោយក្រសួងការងារថៃបានកំណត់រយៈពេល30ថ្ងៃ ដើម្បីអោយនិយោជក (ថៅកែថៃ) នាំខ្លួនពលករដែលបានចុះឈ្មោះរួច ចាប់តាំងពី24-07-2017_07-08-2017 មកបង្ហាញខ្លួននៅទីតាំងការិយាល័យក្រសួងបានកំណត់ទូទាំងខេត្ត ក្រុងក្នុងប្រទេសថៃ ដើម្បីអោយភ្នាក់ងារក្រសួងការងារថៃធ្វើការសម្ភាសន៍ជាមួយថៅកែនិងពលករ ។ ដោយការបង្ហាញខ្លួននេះនិងចាប់ផ្ដើមប្រព្រឹត្តទៅចាប់ពីរថ្ងៃទី08 ខែសីហា រហូតដល់ថ្ងៃទី06 ខែកញ្ញា ឆ្នាំ2017 បន្ទាប់ពីធ្វើការបង្ហាញខ្លួនរួចរាល់ ពលករចូលដល់ដំណាក់កាលត្រួតពិនិត្យសញ្ជាតិដើម្បីធ្វើប៉ាស្ព័រការងារនិងស្មើសុំវីសាការងារ។

បន្ទាប់ពីក្រសួងការងារថៃបានបិទឈប់ទទួលពាក្យចុះឈ្មោះពលករខុសច្បាប់កាលពីថ្ងៃទី07 ម្សិលមិញ ក្រសួងការងារថៃបានប្រកាសចំនួនតួលេខ ពលករខុសច្បាប់ដែលនិយោជកនាំមកចុះឈ្មោះទាំងបីសញ្ជាតិចាប់តាំងពី24-07-2017_ 07-08-2017មានចំនួន 772,270នាក់ និយោជកមកចុះ ឈ្មោះស្នើរសុំជួលពលករបទេសមានចំនួន193,918នាក់។ ពលករសញ្ជាតិមីយ៉ាន់ម៉ាមានចំនួន 451,515 នាក់ ពលករសញ្ជាតិខ្មែរមានចំនួន 222,907 នាក់ ពលករសញ្ជាតិឡាវមានចំនួន 97,848 នាក់ ។ ប្រភពព័ត៌មាន:ក្រសួងការងារថៃ

website_news/2017090812.txt · Last modified: 2017/09/06 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki