website_news:2017091001

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សហការជាមួយសមត្ថកិច្ចចិនអន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ឲ្យត្រឡប់មកស្រុកំណើតវិញក្រោយចាញ់មេខ្យល់

http://freshnewsasia.com/index.php/en/localnews/ 2017-10-06

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិន ជួយសង្គ្រោះស្ដ្រីខ្មែរ៣នាក់ ដែលចាញ់បោកមេខ្យល់ ធ្វើដំណើរទៅប្រទេសចិន ដើម្បីទៅរៀបការជាមួយជនជាតិចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ។

ក្រសួងការបរទេស បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកស្ដ្រីរងគ្រោះទាំង៣នាក់ មកស្នាក់នៅបណ្ដោះអាសន្ននៅ ស្ថានអគ្គកុងស៊ុល ផ្ដល់អាហារបរិភោគគ្រប់គ្រាន់ និងរៀបចំឯកសារធ្វើដំណើរដល់ស្ត្រីខ្មែរទាំង៣នាក់ ហើយពួកគេបានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ វេលាម៉ោង១៧៖៥៥នាទី៕

website_news/2017091001.txt · Last modified: 2017/10/09 13:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki