website_news:2017091003

ការបញ្ជាក់អត្តសញ្ញាណជូនពលករខ្មែរ នៅថៃ នឹងធ្វើឡើងសប្ដាហ៍ក្រោយនេះហើយ

http://kleykley.sabay.com.kh/article/ សៅរ៍, 7 តុលា 2017 16:30

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបើកយុទ្ធនាការបញ្ជាក់អត្តសញ្ញាណ ជូនពលករកម្ពុជា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ ការបញ្ជាក់អត្តសញ្ញាណ គឺដើម្បីឲ្យពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទទួលបានលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC)៕

website_news/2017091003.txt · Last modified: 2017/10/09 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki