website_news:2017091004

នៅធ្វើការខ្លាចតម្រួតចាប់ នាំគ្នាចុះទៅផ្ទះត្រូវទាហានថៃចាប់តាមផ្លូវទៀត

http://pheaktraprak.com/archives/ By เพียะตรา ประ October 9, 2017

ពលករខ្មែរប្រុសស្រីចំនួន17នាក់ ត្រូវកម្លាំងទាហានឈុតខ្មៅថៃ ចាប់ខ្លួននៅពេលកំពុងឆ្លងដែនវិញត្រឡប់ទៅស្រុកកំណើតវិញ។ ខេត្តស្រះកែវ÷ កាលពីវេលាម៉ោង09ព្រឹកថ្ងៃអាទិត្យ ទី08 ខែតុលា ឆ្នាំ2017នេះ ពលករខ្មែរប្រុសស្រីចំនួន17នាក់មកពីខេត្តឈុនបុរីនិងបាធុមថានី ប្រទេសថៃ ត្រូវកម្លាំងទាហានឈុតខ្មៅថៃចាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចព្រៃក្បែរច្រកព្រំដែនថៃ-ខ្មែរខាងក្រោយផ្សារលុងក្លឿរស្រុកអារញ្ញ ខេត្តស្រះកែវ។

យោងតាមប្រភពព័ត៌មានថៃដែលបានចុះផ្សាយកាលពីថ្ងៃទី08ម្សិលមិញនេះ បានអោយដឹងថា ពលករខ្មែរចំនួន 17នាក់ ដែលត្រូវបានទាហានឈុតខ្មៅចាប់នោះ បានធ្វើដំណើរមកពីខេត្តឈុនបុរីនិងបាធុមថានី ហើយកំពុងមុជបន្លាលួសត្រៀម និងឆ្លងដែនទៅខាងទឹកដីប៉ោយប៉ែតប្រទេសកម្ពុជាតែត្រូវកម្លាំងទាហានថៃល្បាតព្រំដែនមកទាន់ហៅឈប់សួររកឯកសារតែពួកខ្លួនប្រាប់ថាគ្មាន ទាហានឃាត់ខ្លួនយកទៅកន្លែងដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ពលករខ្មែរទាំងអស់បានអោយដឹងថា ពួកគេទាំងអស់គ្នាធ្វើការនៅក្នុងខេត្តឈុនបុរី និងខ្លះទៀតធ្វើការនៅក្នុងខេត្តបាធុមថានី តែដោយសារគ្មានលិខិតរធ្វើការត្រឹមត្រូវនៅស្រុកគេបានសម្រេចចិត្តនាំគ្នាវិលត្រឡប់ទៅស្រុកកំណើតវិញ ព្រោះភ័យខ្លាចសមត្ថកិច្ចថៃចាប់ខ្លួនហើយមានទោសធ្ងន់។

website_news/2017091004.txt · Last modified: 2017/10/09 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki