website_news:2017091005

ឈ្មួញវៀតណាមជួល ពលរដ្ឋខ្មែរ អោយដឹកទំនិញខុសច្បាប់ចូលប្រទេសថៃ

http://pheaktraprak.com/archives/ By เพียะตรา ประ October 8, 2017

ខេត្តស្រះកែវ÷កាលពីថ្ងៃសុក្រ ទី06 ខែតុលា ឆ្នាំ2017 កម្លាំងទាហានឈុតខ្មៅថៃ ប្រចាំច្រកទ្វារព្រំដែនផ្សារលុងក្លឿរ ស្រុកអារញ្ញ ខេត្តស្រះកែវ បានធ្វើការបង្ក្រាបទំនិញល្មើសច្បាប់ដែលនាំចូលវៀតណាម តាមរយៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ការបង្ក្រាបរឹបអូសទំនិញខុសច្បាប់ដែលនាំចូលពីប្រទេសវៀតណាមនេះ បានធ្វើឡើងបន្ទាប់ពី កម្លាំងទាហានថៃ ត្រួតពិនិត្យរទេះដឹកឥវ៉ាន់របស់ពលរដ្ឋខ្មែរម្នាក់ នៅត្រង់ចំណុចកុងត្រូលត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិថៃ-ខ្មែរ បានឆែករកឃើញសារាយសមុទ្រមកពីប្រទេសវៀតណាមចំនួនជិត100ថង់ ដែលលាក់នៅខាងក្រោមបាត់រទេះដឹកឥវ៉ាន់។ យោងតាមសារព័ត៌មានរបស់ថៃ បានចុះផ្សាយថា សារាយសមុទ្រទាំងអស់ ជារបស់ឈ្មួញវៀតណាម ដែលតែងតែលបលួចនាំចូលយកមកលក់អោយជនជាតិថៃ នៅក្នុងផ្សារលុងក្លឿរ ដែលជារបស់ខុសច្បាប់ ដែលបរទេសថៃហាមឃាត់មិនអោយនាំចូល។

website_news/2017091005.txt · Last modified: 2017/10/09 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki