website_news:2017091007

ស្វែងយល់ពីប៉ាស្ព័រការងារ ពលករកម្ពុជានៅក្នុងប្រទេសថៃ

http://pheaktraprak.com/archives/ By เพียะตรา ประ October 9, 2017

មានដឹងទេថាក្រសួងការងារថៃ កំណត់រយៈពេល15ថ្ងៃ អោយពលករបរទេសត្រួតសញ្ជាតិរួចយកប៉ាស្ព័រទៅវ៉ៃត្រាវីសារនិង workpermit រួចរាល់។ បងប្អូនពលករកម្ពុជាយេីងមានដឹងទេថា នៅក្រោយពេលត្រួតសញ្ជាតិហើយរួចរាល់ ពលករកម្ពុជាយើងនិងទទួលបានប៉ាស័្ពរការងារស្របច្បាប់ដូចជា ,PP/TD/TD ក្នុងករណីខាងនេះក្រសួងការងារថៃ បានបញ្ជាក់ថា ក្រោយពេលពលករបរទេសទទួលបានប៉ាស្ព័រការងារស្របច្បាប់ដូចខាងលើ ត្រូវយកប៉ាស្ព័រខាងលើទៅវ៉ៃត្រាវីសារអោយបានត្រឹមត្រូវ រួចយកទៅស្នើសុំច្បាប់អនុញ្ញាតការងារ (workpermit) អោយបានចប់សព្វគ្រប់ក្នុងរយៈពេល 15ថ្ងៃ ។

បើសិនជាបងប្អូនមិនបានដំណើរការដូចការរៀបរាបខាងលើទេ ប៉ាស្ព័រការងាររបស់បងប្អូននិងអស់សុពលភាពដោយស្វ័យប្រវត្តិ ដូច្នេះបងប្អូនមិនអាចស្នាក់នៅធ្វើការក្នុងប្រទេសថៃ បានទៀតឡើយអាស្រ័យហេតុនេះសូមបងប្អូនពលករកម្ពុជាទាំងអស់ ដែលទទួលបានប៉ាស្ព័រការងារដូចខាងលើត្រូវប្រញាប់យកទៅដំណើរការអោយបានរួសរាន់ទាន់ពេលវេលាដែលបានកំណត់។ សម្រាប់ពត៌មានលំអិតទាក់ទងនឹងពលករនៅក្នុងប្រទេសថៃ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទក្រសួងការងារថៃ 1694 ចាប់ពីម៉ោង08ព្រឹក ដល់ ម៉ោង06ល្ងាច។

website_news/2017091007.txt · Last modified: 2017/10/09 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki