website_news:2017091008

ក្រសួងការងារថៃ ព្រមានចាត់វិធានការលើកម្មករខ្មែរ,ភូមា,ឡាវ ដែលលក់ដូរនៅផ្សារ

http://pheaktraprak.com/archives/ By เพียะตรา ประ October 9, 2017

យោងតាមប្រភពព័ត៌មានថៃចុះផ្សាយកាលពីថ្ងៃអាទិត្យទី 7 ខែតុលាឆ្នាំ 2017នេះ អគ្គនាយកដ្ឋានក្រសួងការងារថៃ ប្រកាសចាត់វិធានការ លើពលករខ្មែរ, ភូមា, ឡាវ ដែលកំពុង ធ្វើការលក់ដូរបន្លែនៅក្នុងផ្សារស៊ីមុំមឿង ស្ថិតក្នុងខេត្តបាធុមថានី ប្រទេសថៃ។ ការលើកដូច្នេះលោក Waranon Petitwan អគ្គនាយកដ្ឋានក្រសួងការងារថៃ បានមានប្រសាសន៍ថា សព្វថ្ងៃនេះច្បាប់ការងារលក់់ដូរនៅផ្សារ និងតាមតូបឬរទេះរុញបានស្ថិតនៅក្នុងចំណោមច្បាប់ការងារទាំង 39អាជីព ដែលហាមឃាត់មិនអោយកម្មករបរទេសធ្វើឡើយ។ បច្ចុប្បន្ននេះច្បាប់ការងារលក់ដូរនៅក្នុងផ្សារ កំពុងតែស្ថិតនៅក្នុងការពិចារណារបស់គណ:រដ្ឋមន្ត្រីថៃ និងមិនទាន់ចេញជាសេចក្ដីម្រេច អនុញ្ញាតឲ្យកម្មករបរទេសធ្វើការនៅឡើយទេ។

ក្នុងនោះលោក Waranon Petitwan បានបញ្ជាក់បន្ថែមទៀតថា នៅពេលនេះកម្មករបរទេសដែលកំពុងលក់ដូរបន្លែ, ឥវ៉ាន់នៅតាមតូបក្នុងផ្សារ នៅអាចធ្វើបាន ព្រោះមានច្បាប់មាត្រា44 បានអនុគ្រោះដល់ពលករបរទេស លេខ 33/2017 ដែលអនុញ្ញាតដោយគណ:រក្សាភាពស្ងប់ស្ងាត់របស់ថៃឬហៅកាត់ថា(ក,ស,ឆ) នៅក្រោយពេលច្បាប់អនុគ្រោះនេះបានផុតកំណត់នៅដើមឆ្នាំ2018 ខាងមុខនេះ សមត្ថកិច្ចក្រសួងការងារថៃនិងចុះចាត់វិធានការយ៉ាងដាច់ខាតចំពោះពលករបរទេសដែលកំពុងធ្វើការខុសច្បាប់លក្ខខ័ណ្ឌនៃច្បាប់ការងារនេះ។

website_news/2017091008.txt · Last modified: 2017/10/09 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki