website_news:2017091009

ឱជីវិតកម្មករខ្មែរ ទើបនិងហូបបាយហើយ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

http://pheaktraprak.com/archives/ By เพียะตรา ประ October 7, 2017

ខេត្តឈុនបុរី÷កាលពីវេលាម៉ោង 08:20 នាទី យប់ថ្ងៃសុក្រទី06 ខែតុលា ឆ្នាំ2017 មានករណីឆ្លងចរន្តអគ្គិសនីឆក់កម្មករខ្មែរម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងក្នុងបន្ទប់ស្នាក់នៅរបស់កម្មករសំណង់មួយរបស់ក្រុមហ៊ុនបុរីរីសត ស្ថិតនៅក្នុងច្រកលេខ71 ភូមិ 1 ឃុំបាងប្រាក់ ស្រុកស៊ីរាចឆា ខេត្តឈុនបុរី។ ជនរងគ្រោះដែលស្លាប់ឈ្មោះ យ៉ន តុនតាន អាយុ17ឆ្នាំសញ្ជាតិខ្មែរ ជាកម្មករសំណង់ធ្វើការនៅក្នុងបុរីខាងលើ។

ប្រភពពីកម្មករស្នាក់នៅបន្ទប់ក្បែរនោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុអ្នកស្លាប់អង្គុយហូបបាយល្ងាចជុំគ្នាជាមួយបងប្អូនដែលស្នាក់នៅបន្ទាប់ក្បែរគ្នា ក្រោយហូបបាយរួចបានបែកគ្នាចូលបន្ទាប់ដេករៀងៗ ខ្លួន។ បន្ទិចក្រោយមកសម្រាប់តែ លឺសំលេងលាន់ប៉ូង អ្នកនៅបន្ទប់ជិតខាងបានបើកទ្វារមើលស្រាប់តែប្រទះឃើញជនរងគ្រោះដេកដួលផ្កាប់មុខទៅនិងជញ្ជាំងសាំងកាសី បានហៅរថយន្តសង្គ្រោះបន្ទាន់បញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ តែគួរសោកស្ដាយជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ តាមការសន្និដ្ឋានពីកន្លែងកើតហេតុ គេសង្ស័យថាប្រហែលជាឆ្លងចរន្តអគ្គិសនីពីខ្សែរភ្លើងទៅជញ្ជាំងសាំងកាសី ទើបបណ្តាលអោយឆក់ជនរងគ្រោះស្លាប់បែបនេះ។

website_news/2017091009.txt · Last modified: 2017/10/09 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki