website_news:2017091010

ឆ្មក់ចាប់ខ្លួនកម្មករភូមាពីរនាក់ នៅកន្លែងត្រួតសញ្ជាតិ បន្ទាប់ពីធ្វើការខុសលក្ខខ័ណ្ឌនៃច្បាប់ការងារ

http://pheaktraprak.com/archives/ By เพียะตรา ประ October 8, 2017

កាលពីថ្ងៃសៅរ៍ទី07 ខែតុលា ឆ្នាំ2017 សមត្ថកិច្ចក្រសួងការងារថៃ ឆ្មក់ចាប់កម្មករភូមាពីនាក់ខណៈកំពុងបំពេញសំណុំបែបបទត្រួតសញ្ជាតិ នៅក្នុងការិយាល័យធ្វើប៉ាស័្ពរ ខេត្តសាមុតប្រាកាន ប្រទេសថៃ។ ករណីនេះបានកើតឡើងបន្ទាប់ពីសមត្ថកិច្ចក្រសួងការងារថៃ ស្រាវជ្រាវដឹងថា កម្មករភូមាទាំងពីរនាក់ ជាអ្នកស៊ីឈ្នួលបំពេញឯកសារការងារ និងលក់លេខរៀងតម្រង់ជួរ ចូលត្រួតសញ្ជាតិអោយកម្មករភូមាដទៃទៀតដែលឈររងចាំធ្វើប៉ាស័្ពរ ដោយគិតថ្លៃឈ្នួលក្នុងម្នាក់ពី400฿-500฿ ។

កម្មករភូមាទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងការងារថៃ បញ្ជូនទៅធ្វើការសាកសួរនៅអធិការប៉ូលិសខេត្តសាមុតប្រាកាន ព្រមទាំងធ្វើការចោទប្រកាន់ពីបទ ធ្វើការការខុសលក្ខខ័ណ្ឌនៃច្បាប់ការងារ តាមមាត្រា70 នៃច្បាប់ការងារថៃ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងកសាងសំណុំរឿងលើកម្មករភូមាទាំងពីរនាក់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017091010.txt · Last modified: 2017/10/09 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki