website_news:2017091011

ប្រទេសម៉ាឡេ ស៊ីសិង្ហបុរីនិងថៃ ជាមជ្ឈមណ្ឌលដ៏ធំ សម្រាប់ទេសន្តប្រវេសន៍ ក្នុងតំបន់អាស៊ាន

https://www.dap-news.com/kh/.html ថ្ងៃច័ន្ទ, 09 តុលា ២០១៧ 10:44 ដោយ: ប្រយុទ្ធ ID:014

ភ្នំពេញ៖ធនាគារពិភពលោក នៅថ្ងៃទី៩ ខែតុលានេះ បានបង្ហាញរបាយការណ៍ ស្តីពីទេសន្តប្រវេសន៍ ក្នុងតំបន់អាស៊ាន ដែលក្នុងនោះ ទេសន្តប្រវេសន៍អន្តរតំបន់ ក្នុងប្រទេសអាស៊ាន បានកើតឡើងយ៉ាងខ្លាំង រវាងឆ្នាំ១៩៩៥ និងឆ្នាំ២០១៥ ដែលបានធ្វើឲ្យប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលដ៏ធំ សម្រាប់ទេសន្តប្រវេសន៍ក្នុងតំបន់ ដែលមានអន្តរទេសន្តប្រវេសន៍ ប្រមាណ៦,៥លាននាក់ ឬប្រមាណជា ៩៦ ភាគរយ នៃចំនួនពលករទេសន្តប្រវេសន៍ទាំងអស់ នៅក្នុងប្រទេសអាស៊ាន។

របាយការណ៍បង្ហាញថា ពលករទេសន្តប្រវេសន៍នៃប្រទេសអាស៊ាន ដែលមានជំនាញទាប និងគ្មានឯកសារ បានចូលស្វែងរកឱកាសសេដ្ឋកិច្ចភាគច្រើន ក្នុងវិស័យសំណង់ ចំការធំ និងវិស័យសេវាកម្មតាមផ្ទះ។ របាយការណ៍បំលាស់ ទីដើម្បីស្វែងរកឱកាសពិភាក្សា អំពីការប្រឈមនានា ដែលពលករទេសន្តប្រវេសន៍ក្នុងតំបន់ ជួបប្រទះព្រមទាំងការផ្តោតលើរបាំងនានា នៃការបំលាស់ទី ដែលកំពុងមាន។ ការងារដែលមានប្រាក់កម្រៃខ្ពស់ គឺអាចរកមាន ប៉ុន្តែភាគច្រើន ពលករមិនទទួលបានឱកាសនេះទេ។ របាយការណ៍លើកបង្ហាញទៀតថា អ្វីដែលបាត់បង់នៅពេលដែលពួកគាត់ បាត់ឱកាសនេះ ក៏ដូចជាលើកបង្ហាញ អំពីគោលនយោបាយសំខាន់នានា ដែលអាចទាញយកផលចំណេញ ពីឱកាសដែលមាននេះ។

របកគំហើញនៃរបាយការណ៍នេះ នឹងជម្រាបជូនដោយប្រធានសេដ្ឋវិទូ របស់ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក ស៊ុឌៀ សេតទី និង ម៉ារ៉ូ តេស្តាវើឌី អ្នកដឹកនាំការតាក់តែង របាយការណ៍នេះ និងជាសេដ្ឋវិទូនៃនាយកដ្ឋានសកល សម្រាប់ការគាំពារសង្គម និងការងាររបស់ធនាគារពិភពលោក ពីទីក្រុងសិង្ហបុរី ក្នុងកម្មវីធីសន្និសីទសារព័ត៌មាន៕

website_news/2017091011.txt · Last modified: 2017/10/09 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki