website_news:2017091012

ធនាគារពិភពលោក ៖ ការគ្រប់គ្រង ការធ្វើចំណាកស្រុក បានប្រសើរ អាចជួយបង្កើន សុខភាព និងកំណើន សេដ្ឋកិច្ចនៅអាស៊ាន

https://www.dap-news.com/kh/.html ថ្ងៃច័ន្ទ, 09 តុលា ២០១៧ 12:23 ដោយ: អេង ប៊ូឆេង ID:012

ភ្នំពេញ ៖ របាយការណ៍ របស់ធនាគារពិភពលោក បានឲ្យដឹងថា ការបន្ធូរបន្ថយ ការរឹតត្បិត លើទេសន្តប្រវេសន៍ ការធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើ អាចជួយបង្កើន សុខមាលភាព របស់កម្មករ និងបង្កើនការធ្វើ សមាហរណកម្ម សេដ្ឋកិច្ចក្នុង តំបន់នៅអាស៊ាន កាន់តែប្រសើរ។ របាយការណ៍បន្តថា ចំណាកស្រុកទៅក្រៅប្រទេស នៅក្នុងតំបន់អាស៊ាន បានកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងចន្លោះពីឆ្នាំ១៩៩៥ ដល់ ២០១៥ ដោយបានប្រែក្លាយប្រទេស ម៉ាឡេស៊ី សិង្ហបុរី និងថៃ ទៅជាទីកន្លែង សម្រាប់ពលករចំណាកស្រុកចំនួន ៦,៥លាននាក់ រស់នៅក្នុងតំបន់នេះ គឺស្មើនឹង ៩៦ភាគរយ នៃចំនួនពលករ ចំណាកស្រុក នៅក្នុងតំបន់អាស៊ាន។ ប្រាក់ដែលពលករផ្ញើទៅកាន់ ប្រទេសកំណើនរបស់ខ្លួន នៅក្នុងតំបន់ អាស៊ាន មានប្រមាណ ៦២ពាន់លានដុល្លារ នៅឆ្នាំ២០១៥។

បន្ថែមពីលើរបាយការណ៍នេះ លោក ស៊ុឌៀ សេតទី ប្រធានសេដ្ឋកិច្ចវិទូ របស់ធនាគារពិភពលោក ប្រចាំតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ បានមានប្រសាសន៍ថា “ជា មួយនឹងការជ្រើសរើស គោលនយោបាយដ៏ត្រឹមត្រូវ ប្រទេសបញ្ជូនពលករចេញ អាចទទួល បានអត្ថ ប្រយោជន៍ ផ្នែកសេដ្ឋកិច្ច នៃចំណាកស្រុកទៅក្រៅប្រទេស ស្របពេលដែលមានការគាំពារ ពលករចំណាក ស្រុកដែលជ្រើស រើសទៅធ្វើការក្រៅប្រទេស ”។ លោកបន្ដថា ក្នុងប្រទេសទទួលយកពលករ នឹងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ប្រសិន បើគោល នយោបាយទេសន្តប្រវេសន៍ដើរស្របគ្នា ជាមួយនឹងតម្រូវការផ្នែកសេដ្ឋកិច្ច គោលនយោបាយមិនសមស្រប និងស្ថាប័នមិនមានប្រសិទ្ធិភាពមានន័យថា តំបន់នេះ កំពុងតែបាត់បង់ឱកាសទទួលបានប្រយោជន៍ដ៏ពេញលេញ ពីទេសន្តប្រវេសន៍ ។ លោកបញ្ជាក់ថា ក្នុងប្រទេសថៃ ការវិភាគថ្មីៗនេះបានរកឃើញថា បើគ្មានពលករអន្តោប្រវេសន៍ ក្នុងកម្លាំង ពលកម្មទេ នោះផលិតផលសរុបក្នុងស្រុកនឹងធ្លាក់ចុះ០,៧៥ភាគរយ។

ចំណែកអ្នកសេដ្ឋកិច្ចវិទូ ផ្នែកការគាំពារសង្គម និងការងាររបស់ធនាគារពិភពលោក លោក ម៉រ៉ូ តេស្តាវើដ បានថ្លែងថា “មិនថាពលករចង់ធ្វើចំណាកស្រុកទៅកាន់ទីណាទេ នៅក្នុងតំបន់អាស៊ាននេះ ពួកគេប្រឈម នឹងបម្លាស់ទីដែលត្រូវចំណាយ បីឬបួន ដងនៃប្រាក់បៀវត្សរ៍មធ្យមប្រចាំឆ្នាំរបស់ខ្លួន។ ការកែលម្អដំណើរ ការនៃ ការធ្វើចំណាកស្រុក អាចជួយកាត់បន្ថយថ្លៃចំណាយរបស់ពលករទាំងនេះ នាពេលអនាគត និងជួយប្រទេស ទាំងនេះ ឆ្លើយតបបានប្រសើរទៅនឹងតម្រូវការទីផ្សារពលកម្មរបស់ខ្លួន”។ លោកបន្ថែមថា ការធ្វើចំណាកស្រុកអាចផ្តល់ឲ្យពលករនានា ដែលមកពីប្រទេសមានប្រាក់ចំណូលទាបជាងគេ នូវឱកាសសម្រាប់បង្កើនប្រាក់ចំណូលរបស់ខ្លួន។ ផលប៉ះពាល់នៃការផ្ញើប្រាក់ទៅកាន់ប្រទេសកំណើនរបស់ខ្លួន លើផលិតផលសរុបក្នុងស្រុករបស់ជាតិ ក៏មានទំហំធំដែរ។ លោកអះអាងថា ប្រទេសវៀតណាម អាចទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រទេសន្តប្រវេសន៍ជាតិ ដើម្បីដឹក នាំការធ្វើកំណែទម្រង់នានា។ ដំណើរការផ្លូវការងាយៗ អាចជួយកាត់បន្ថយតម្លៃពលករ ចំណាកស្រុក ចេញក្រៅ ប្រទេស ជាពិសេស ក្នុងប្រទេសដែលមានប្រាក់ចំណូលទាបជាងគេ ដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា៕

website_news/2017091012.txt · Last modified: 2017/10/09 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki