website_news:2017100403

តម្រួតថៃចាប់កម្មករខ្មែរ 2នាក់បងប្អូនក្រោយពីផឹកស្រាស្រវឹងកាប់ចាក់គ្នាឯង

http://www.khmerchonburi. ថ្ងៃទី09 ខែមេសា ឆ្នាំ2017

ប្រទេសថៃៈកាលពីថ្ងៃទី09 ខែមេសា ឆ្នាំ2017 មានករណីពលកខ្មែរធ្វើការនៅប្រទេសថៃ ពីនាក់បងប្អូនប្រើអំពើហឹង្សាកាប់ចាក់គ្នាបណ្ដាលអោយរងរបួសទាំងសងខាង ហេតុការណ៍បានកើតឡើងនៅក្នុងការដ្ឋានសំណង់មួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងស្រុកបាងផ្លី ខេត្តសាមុតប្រាកាន ប្រទេសថៃ ។ ក្រោយពីទទួលបានពាក្យប្ដឹងពីប្រជាពលរដ្ឋសមត្ថកិច្ចថៃបានចុះទៅត្រួតពិនិត្យដល់កន្លែងកើតភ្លាមៗ ពេលទៅដល់កន្លែងកើតហេតុបានប្រទះឃើញជនរងគ្រោះពីនាក់ជនរងគ្រោះទី1ឈ្មោះ ប៉ន មានស្នាមរបួសត្រូវនិងកាំបិតត្រង់ថ្គាមខាងឆ្វេងធ្លាយដល់ខាងក្នុងនិង ថ្ពាលខាងឆ្វេង ជនរងគ្រោះទី2ឈ្មោះ ផន មានស្នាមរបួសត្រូវនិងកាំបិតត្រង់ស្នានិងតាមដងខ្លួន ជនរងគ្រោះទាំងពីរនាក់ជាពលករខ្មែរធ្វើការសំណង់នៅនិងកន្លែងកើតហេតុ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឃើញហេតុការណ៍បានប្រាប់អោយដឹងថាជនរងគ្រោះទាំងពីនាក់នេះជាបងប្អូនបង្កើតនិងគ្នា មុនពេលកើតហេតុពួកគេទាំងពីនាក់បានអង្គុយជុំគ្នាផឹកស្រានៅនិងកន្លែងកើតហេតុ លុះដល់ពេលស្រវឹងបុរសជាបងបានចូលក្នុងបន្ទប់ដេកមុន តែខាងប្អូនមិនព្រមក៏កើតការផ្ចាញ់ផ្ចាលពាក្យសម្ដីគ្នារហូតដល់ផ្ទុះជាអំពើហឹង្សារហូតឈានដល់កាប់ចាក់គ្នាបណ្ដាលអោយមានរបួសទាំងសងខាងតែម្ដង។ បុរស់ពីនាក់បងប្អូននេះត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅព្យាបាលរបួសនៅមន្ទីពេទ្យខេត្ដសាមុតប្រាកាន រួចនាំខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្ដឹប៉ូលិសខេត្ដសាមុតប្រាកាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអោយចាត់វិធានការតាមផ្លូវច្បាប់។ ប្រភពពីៈCh8

website_news/2017100403.txt · Last modified: 2017/04/10 12:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki