website_news:2017100406

ពលករខ្មែរវិលពីប្រទេសថៃមកកម្ពុជាវិញដោយក្តីសប្បាយរីករាយ

http://rttk.chk-news.com Posted by Kim Sochea on 08/04/2017

ខេត្តបាត់ដំបង៖ ពលករខ្មែរជាង១ម៉ឺននាក់ វិលពីប្រទេសថៃមកកម្ពុជាវិញ ក្នុងរយ:ពេល៣ថ្ងៃ គិតពីថ្ងៃទី០៥,០៦,០៧ ខែមេសា ឆ្នាំ២០១៧ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយក្តីសប្បាយរីករាយ ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មូីប្រពៃណីខ្មែរ។ ប្រភពឲ្យដឹងថា ការវិលត្រឡប់នូវ ថ្ងៃទី០៥,ខែមេសាមានចំនួនមនុស្សប្រុសស្រីជាង២ពាន់នាក់។ ថ្ងៃទី០៦ខែមេសា មានចំនួនមនុស្សប្រុសស្រីជាង៧ពាន់នាក់។ ថ្ងៃទី៧ ខែមេសា មានចំនួនមនុស្សប្រុសស្រីជាង២ពាន់នាក់ គិតត្រឹមម៉ោង២រសៀល។

ប្រភពបានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមិនា ដល់ថ្ងៃ៣ ខែមេសា ឆ្នាំ២០១៧ កន្លងមកភាគីថៃ បានចាប់ពលករខ្មែរយកលុយពី៥០០បាត ដល់១៥០០បាត ពេលត្រឡប់ចូលមកស្រុកខ្មែរវិញ ។ក្រោយពីឯកឧត្តម សុខ ផល អគ្គនាយដ្ឋានអន្តោប្រវេសន្ត៍ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទតាមតំបន់ច្រកទ្វាព្រំដែនអន្តរជាតិដូង ពេលពលករឆ្លងដែន ចាប់ពីថ្ងៃទី០៥,ខែមេសាមិនមានសមត្ថកិច្ចណាចាបើយកលុយទេ។

ពលករសប្បាយចិត្តទី១ គឺបានបញ្ចប់ការងាររកស៊ីនៅប្រទេសថៃ បានលុយកាក់វិលមកជួបជុំក្រុមគ្រួសារ ។ ទី២ នៅថ្ងៃត្រឡប់មកវិញ ចាប់ពីថ្ងៃទ៥ ខែមេសា មកមិនមានសមត្ថកិច្ចណាយកលុយទាំងអស់ទាំងភាគីថៃទាំងភាគីកម្ពុជា ៕

website_news/2017100406.txt · Last modified: 2017/08/24 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki