website_news:2017100409

អនាគត់កុមារចំណាកស្រុកតាមឪពុកម្ដាយមកធ្វើការនៅប្រទេសថៃ

http://www.khmerchonburi.info/archives April 10, 2017

ពលរដ្ឋខ្មែរប្រហែលជាង30ម៉ឺននាក់ បានចំណាកស្រុកមកធ្វើការនៅប្រទេសថៃដោយសារតែជីវភាពក្ររលំបាក់និងមិនមានអ្វីជាទីពឹងសម្រាប់គ្រួសារ ដោយសារហេតុនេះពួកគាត់បាននាំគ្នាចាកចេញពីស្រុកកំណើតខ្លះនាំកូនខ្លះទៀតនាំចៅនិងបងប្អូនសន្ដោងមកជាមួយផង។ កុមារដែលមកតាមឪពុកម្ដាយបងប្អូនភាគច្រើនគឺមិនបានចូលរៀនសូត្រនោះទេដោយសារតែនៅឯកផ្ទះគាត់មិនមានអ្នកមើលថែ ហេតុហើយកុមារតូចៗទាំងនេះអាចនិងប្រឈរមុខនិងការមិនបានរៀនសូត្រចេះដឹងដូចកុមារដ៏ទៃដែលមានឪពុកម្ដាយជីវភាពធូធា។ ហើយបើនៅថ្ងៃអនាគត់កុមារទាំងនេះមិនបានចូលរៀនសូត្រចេះដឹងនោះទេពួកគេអាច និងប្រឈមុខនិងការខ្វះចំណេះដឹងយកទៅប្រកបមុខរបចញ្ចឹមជីវិត នៅពេលនោះពួកគេអាចក្លាយទៅជាអ្នកបន្តវេនចំណាក់ស្រុកមកធ្វើការនៅស្រុកគេដូចជាអ្វីដែលឪពុកម្ដាយគេកំពុងតែធ្វើនៅពេលបច្ចុប្បន្ននេះមិនខាន។ អត្ថបទដោយៈខ្មែរឈុនបុរី

website_news/2017100409.txt · Last modified: 2017/04/10 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki